លោកវិល្លាម៖ វាជាមេរៀន និងជាការព្រមាន ទៅកាន់អ្នកមាន ថ្ងៃក្រោយឈប់អួតខុសរបៀបទៀត

តាមរយៈផេកកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ នេះ នូវវីដេអូ ចម្លើយសារភាពរបស់លោក William Guang ពាក់ព័ន្ធករណីប្លន់យកទ្រព្យសម្បត្តិ កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ នៅចំណុចផ្ទះលេខ V០១ បុរី មូនថោន ភូមិ គោកចំបក់ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពោលគឺផ្ទះរបស់ ជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ។

ក្នុងចម្លើយសារភាពនេះ លោក William Guang បានទម្លាយថា ខ្លួន និង ក្រុមគ្នីគ្នា ប្រមាណ ៥ នាក់ ធ្លាប់បានធ្វើសកម្មភាពប្លន់ម្តងរួចមកហើយទៅលើបុគ្គលអ្នកមានម្នាក់ ខេត្តកំពង់ស្ពឺ តែមិនបានសម្រេចឡើយ ។

បើតាមចម្លើយក្នុងវីដេអូរបស់លោក ហាក់មិនញញើតក្នុងការបកស្រាយនោះឡើយ លោកបានបញ្ជាក់ថា លោកហ៊ានប្លន់ ដោយសារអ្នកលក់អួតពេក ហើយវាជាមេរៀនមួយសម្រាប់អ្នកមាន ឈប់អួតបន្តទៀត លោកបញ្ជាក់ទៀតថា លោកមិនបាន ខ្លាចគេឃើញឬគេសង្ស័យមកសួរនាំ ឬជួយជនរងគ្រោះទេ ព្រោះលោកដឹងចិត្តសាស្ត្រច្បាស់ថា ខ្មែរ មិនចេះជួយគ្នាទេ ភាគច្រើនចូលចិត្តយករួចខ្លួន។
សូមមើលវីដេអូពេញ៖