រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស និងអ្នកជំនាញនិយាយពីភាពធ្ងន់ធ្ងរវីរុសថ្មី omicron

នាយកនៃការសិក្សាលើវីរុសបម្លែងខ្លួនថ្មី omicron នៃវីរុសឆ្លងកូរ៉ូណាក្នុងប្រទេសអង់គ្លេស បានព្រមានថា សេវាសុខាភិបាលនៅតែទទួលអ្នកឆ្លងវីរុសច្រើនលើសលប់ ទោះបីជាការស្រាវជ្រាវបង្ហាញថាវីរុសបម្លែងថ្មីនេះអាចនាំឱ្យមានជំងឺស្រាលជាងមុនក៏ដោយ។

ការសិក្សាថ្មីរបស់អង់គ្លេស ដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានផ្តល់តម្រុយដំបូងមួយចំនួន ដែលថាវីរុសបម្លែងខ្លួនថ្មី omicron ទំនង ជាស្រាលជា វីរុសបម្លែងថ្មីDelta។ ទិន្នន័យបង្ហាញថា វីរុសបម្លែងខ្លួនថ្មី omicron ហាក់ដូចជាឆ្លងច្រើន ហើយការផ្ទុកករណីកាន់តែខ្ពស់ ដែលនឹងអាចនាំឱ្យមានសម្ពាធកាន់តែខ្លាំងលើសេវាសុខាភិបាល។