ភ្ញាក់ផ្អើល! បុរសម្នាក់ រចនារូបប្រាសាទខ្មែរ លាយឡំព្រិលធ្លាក់ រំលេចភាពត្រជាក់ត្រជុំ ធ្វើអោយ…

ភ្ញាក់ផ្អើល! បុរសម្នាក់ រចនារូបប្រាសាទខ្មែរ លាយឡំព្រិលធ្លាក់ រំលេចភាពត្រជាក់ត្រជុំ ធ្វើអោយ…

រូបភាព ជាច្រើនសន្លឹក ត្រូវបានចែកចាយព្រោងព្រាត ក្រោយបុរសម្នាក់ដែលគេស្គាល់ថា មានទីលំនៅនៅខេត្តកំពង់ឆ្នាំងជាអ្នករចនាឡើង។

ហើយរូបភាពនោះបង្ហាញពីប្រាសាទដ៏អច្ឆរិយរបស់កម្ពុជា ស្ថិតក្នុងសភាពធ្លាក់ព្រិល បានកំពុងឆាបឆក់ដួងចិត្តមហាជន ឱ្យចែករំលែកបន្តគ្នា ដោយលើកសរសើរមិនដាច់ពីមាត់ ។

គួរអោយដឹងថា រូបភាពដ៏ប្លែកភ្នែក ប្លែកអារម្មណ៍ នេះ ត្រូវបាន រចនាឡើងដោយកូនខ្មែរមួយរូប ដែលមានឈ្មោះថា អៀង មួយឡេង ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ដែលបច្ចុប្បន្ន លោកកំពុងស្នាក់នៅ និងបំពេញការងារទៅលើផ្នែក រចនាក្រាហ្វិក (Graphic Design) នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង។

ក្រឡេកមើលផ្ទាំងរូបទាំងនោះវិញ គឺយើងឃើញថា មានដូចជានៅ ក្លោងទ្វារប្រាសាទ ប្រាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទបន្ទាយស្រី វាជាទិដ្ឋភាពមួយដែលសមប្រកបមែនទែន ខណៈកម្ពុជាពេលនេះកំពុងតែមានអាកាសធាតុត្រជាក់ផង។

ទោះជាយ៉ាងណាក្ដី វាគ្រាន់តែជាផ្ទាំងរូបភាពមួយដែលធ្វើអោយចិត្តយើងរំភើបក្រោយបានឃើញទិដ្ឋភាពព្រិលធ្លាក់ ប៉ុន្តែជាក់ស្ដែង ប្រទេកម្ពុជាជាប្រទេសដែលទទួលរងឥទ្ធិពលខ្យល់មូសុង ចំពោះអាកាសធាតុវិញ ក្ដៅហើយសើម ហើយពុំដែលមានធ្លាក់ព្រិលនោះឡើយ។