មនុស្សយ៉ាងហោចណាស់ ៣២នាក់ស្លាប់ នៅក្នុងអគ្គិភ័យឆេះនាវាចម្លងនៅបង់ក្លាដែស

បង់ក្លាដែស៖ យោងតាមនគរបាលបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៣២នាក់បានស្លាប់នៅពេលដែលនាវាចម្លងមួយគ្រឿង ផ្ទុកមនុស្សពេញបានឆេះនៅភាគខាងត្បូងប្រទេសបង់ក្លាដែស នៅក្នុងសោកនាដកម្មដែនទឹកថ្មីបំផុតដែលបានវាយប្រហារប្រទេសដែលក្រីក្រក្នុងតំបន់ទំនាប។

ឧបទ្ទវហេតុនេះបានកើតឡើងនៅព្រឹកថ្ងៃសុក្រនេះ នៅជិតទីប្រជុំជនជនបទភាគខាងត្បូង Jhalokati ចម្ងាយ ២៥០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី Dhaka។ នាវាចម្លងនេះបានដឹកមនុស្សប្រមាណ ៥០០នាក់។ ភាគច្រើនបានស្លាប់ដោយសារភ្លើងឆេះ ហើយមួយចំនួនតូចទៀតបានលង់ទឹកស្លាប់ បន្ទាប់ពីពួកគេបានលោតចូលទៅក្នុងទន្លេ៕​

ប៉ូលិសប្រចាំតំបន់កើតហេតុ បានប្រាប់ថា សាងឡាង អូបហ៉ីចាន់១០ (Obhijan 10) ដែលមានកម្ពស់៣ជាន់ ត្រូវបានភ្លើងឆេះនៅកណ្តាលទន្លេ ហើយប្រភពអគ្គីភ័យ ត្រូវបានជឿថា រាលដាលចេញមកពីបន្ទប់ម៉ាស៉ីន។