សូមប្រុងប្រយ័ត្ន! គ្រោះថ្នាក់ចរាចរមួយបណ្ដាលអោយគ្រោះថ្នាក់០៦នាក់ពេលនេះ៖

ស្រុកព្រៃនប់៖ (ព័ត៌មានបឋម) នៅថ្ងៃទី២៤.១២.២១ វេលាម៉ោង ០៨:២០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៦៤-១៦៥ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងដោយរថយន្ដ ០១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BL-8317 ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ លុះមកដល់ចំណុចខាងលើរថយន្ដបានឡើងវ៉ាជែងរថយន្ដ០១គ្រឿងទៀត ខណៈពេលនោះមាន ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-8787 ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយមានមនុស្សរងរបួសចំនួន ០៦ នាក់ ស្រី០២នាក់ ÷

បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិចឯកជន លី គឹមឌី ឃុំវាលរេញ រីឯវត្ថុតាងបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បណ្តោះអាសន្ន៕