រាជធានីភ្នំពេញ÷ កាលពីព្រឹកថ្ងៃសុក្រទី ២៤ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះ នៅក្នុងឱកាសនៃសន្និបាតគណបក្សប្រជាជន បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត ព្រមទាំងបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត តែងតាំងសម្ដេចពិជ័យសេនា ទៀបាញ់ និងលោកជំទាវ ម៉ែនសំអន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បើយោងតាមការបញ្ជាក់ពីគេហទំព័រBTV៕



ប្រភព៖ BTV