ញាក់សាហាវ! តារាល្បីឈ្មោះ ពេជ្រ សោភា ឈានជើងបានលឿន ចុះកុងត្រាជាមួយNNPក្នុងសាច់ប្រាក់ស្មានមិនដល់

រាជធានីភ្នំពេញ៖ តារាស្រីល្បីឈ្មោះ ពេជ្រ សោភា ឈានជើងមួយជំហ៊ាននេះធ្វើអោយមហាជនស្មានមិនដល់ ក្រៅពីជោគជ័យវិស័យសិល្បៈយ៉ាងធំធេង មក គេសង្កេតឃើញថា តារាស្រីរូបនេះ ក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ។

គេកត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ ពេជ្រ សោភា ហាក់បានបង្ហាញភាពស្និទស្នាលជាមួយលោកស្រី ទ្រី ដាណា យ៉ាងខ្លាំង ពួកគេបានបង្ហាញមុខរួមគ្នាក្នុងកម្មវិធីជាច្រើនរហូតធ្វើអោយអ្នកគាំទ្រចាំអ៊ុតមើលថាមានអ្វីកើតឡើង។

ស្រាប់តែថ្ងៃទី២៣ខែធ្នូម្សិលមិញនេះ ភាគីទាំងពីរគឺតារាចម្រៀង ពេជ្រ សោភា និងអ្នកស្រី ទ្រី ដាណា បានចុះកុងត្រាជាមួយគ្នាយ៉ាងអធិកអធម ក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀងនោះ គឺភាគីអ្នកស្រី ទ្រី ដាណា គឺឲ្យតារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សោភា ធ្វើជាតំណាងផ្សព្វផ្សាយផលិតផលរបស់ខ្លួនរយៈពេលពេញ១ឆ្នាំ២០២២ក្នុងតម្លៃ៣០ម៉ឺនដុល្លារ។

នេះបើតាម អ្នកស្រី ទ្រី ដាណា បានអោយដឹងតាមរយៈការបង្ហោះនៅគណនីហ្វេសប៊ុករបស់អ្នកស្រីថា ៖ “ស្វាគមន៍បង ពេជ្រ សោភា ចូលមកគ្រួសារ NNP ៣០ម៉ឺនដុល្លារ សម្រាប់ជំហ៊ានដំបូង ហើយនិងមានបន្តបន្ទាប់ទៀត”។

គួរបញ្ជាក់ថា អ្នកស្រី ទ្រី ដាណា ត្រូវបានមើលឃើញថា កំពុងទទួលបានជោគជ័យកាន់តែខ្លាំងលើជំនួញទាំងហាងគ្រឿងអលង្ការ និងអាហារបំប៉នសុខភាព និងសម្រស់ជាដើម។ មួយរយៈចុងក្រោយ ដើម្បីពង្រីកទីផ្សាររបស់ខ្លួនអ្នកស្រីក៏ចាប់ផ្ដើមផ្សារភ្ជាប់ទំនាក់ទំនងជាមួយសិល្បករ សិល្បការិនី មកចូលរួមជាមួយគ្នាផងដែរ ជាក់ស្ដែងវត្តមានរបស់តារាចម្រៀងអ្នកនាង សួស វីហ្សា និង ពេជ្រ សោភា ជាដើម៕