គួរដឹង! អ្នកធ្លាប់កើតជំងឺកូវីដ-១៩ អាចប្រឈមពិបាកមានកូន ដោយសារ…..

ខណៈដែលពិភពលោកកំពុងតែជួបគ្រោះយ៉ាងធំ ដោយការវាយលុកពីជំងឺកាចសាហាវកូវីដ-១៩វាថែមទាំងបានសម្លាប់មនុស្សរាប់លាននាក់ ព្រមទាំងបង្អាក់សកម្មភាពសេដ្ឋកិច្ចជាច្រើន ក្នុងនោះកត្តាប៉ះពាល់នានាត្រូវបានរកឃើញ ។

តាមការសិក្សាបានឱ្យដឹងថា អ្នកដែលធ្លាប់ឆ្លងជំងឺកូវីដ-១៩ មួយចំនួន អាចប្រឈមនឹងផលប៉ះពាល់ទៅលើសុខភាព នៅពេលដែលជាសះស្បើយ ដូចជាការប៉ះពាល់ផ្លូវដង្ហើម ការចុះខ្សោយរបស់រាងកាយផ្សេងៗ ជាដើម។ដោយឡែក ថ្មីៗនេះ គេបានរកឃើញផលប៉ះពាល់មួយទៀតហើយ ចំពោះអ្នកធ្លាប់កើតជំងឺកូវីដ-១៩ នេះ គឺ ពិបាកដល់ការមានកូន។ចំពោះមនុស្សប្រុស ការដែលមានកម្តៅឡើងខ្លាំង វាអាចធ្វើឱ្យប៉ះពាល់ដល់បរិមាណទឹកកាម និង គុណភាព ហើយវាក៏ត្រូវការពេលវេលាយូរក្នុងការត្រឡប់មកដូចដើមវិញ។ចំណែកមនុស្សស្រីវិញ អាចប៉ះពាល់ច្រើនដល់សួត និង លំពែង ហើយការប៉ះពាល់នេះបានបណ្តាឱ្យមិនមានសារធាតុៗសំខាន់ផ្គត់ផ្គង់ក្នុងរាងកាយគ្រប់គ្រាន់ ទើបធ្វើឱ្យការមករដូវតិចទៅៗ ឬ មកមិនទៀងទាត់ ដែលបង្កឱ្យកើតមានការពិបាកក្នុងការពពោះនេះឯង។

យ៉ាងណាមិញ ផលប៉ះពាល់នេះ មិនប្រាកដថាកើតចំពោះមនុស្សគ្រប់គ្នាដែលធ្លាប់ឆ្លងនោះទេ ហើយវាក៏តម្រូវឱ្យមានការពិនិត្យត្រឹមត្រូវផងដែរ ទើបដឹងលទ្ធផលច្បាស់៕
ប្រភព៖ THAIRATH