មីយ៉ាន់ម៉ាបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកជនរងគ្រោះពីការរអិលបាក់ដីនៅអណ្តូងរ៉ែ

ក្រុមរុករក និងជួយសង្គ្រោះរបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសកាលពីថ្ងៃទី ២២ ខែធ្នូថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ក្នុងការរអិលបាក់ដីនៅអណ្តូងរ៉ែថ្មនៅក្នុងរដ្ឋ Kachin នៃប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃដដែលនោះ។

សាកសពត្រូវបានរកឃើញនៅកន្លែងកើតហេតុ ខណៈដែលមនុស្សប្រហែល ១០០នាក់ផ្សេងទៀតបានបាត់ខ្លួន។ អ្នករងរបួស ២៥នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

អ្នកជួយសង្គ្រោះប្រមាណ ២០០នាក់កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួន ហើយអ្នកខ្លះកំពុងប្រើប្រាស់ទូកនៅក្នុងបឹងដែលនៅក្បែរនោះ។

ការរអិលបាក់ដីបានកើតឡើងនៅតំបន់ Hpakant នៃរដ្ឋ Kachin នៅវេលាម៉ោង ៤:០០នាទីទៀបភ្លឺកាលពីថ្ងៃទី២២ ខែធ្នូ (ម៉ោងក្នុងតំបន់)។

មនុស្សប្រមាណ ៨០នាក់ត្រូវបានគិតថាត្រូវបានទឹកហូរចូលទៅក្នុងបឹងមួយបន្ទាប់ពីឧបទ្ទវហេតុនេះ។

ប្រទេសមីយ៉ាន់ម៉ាផលិតត្បូងបានរហូតដល់ ៩០ភាគរយនៅក្នុងពិភពលោក។ ការរអិលបាក់ដីចុងក្រោយបំផុតបានកើតឡើងនៅអណ្តូងរ៉ែមួយក្នុងខេត្ត Kachin កាលពីក្នុងខែកក្កដា ឆ្នាំ២០២០ ដោយបានឆក់យកជីវិតមនុស្សជាង ១៧០នាក់។ ករណីដូចគ្នានេះមួយទៀតនៅក្នុងខេត្ត Kachin បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១៣នាក់កាលពីក្នុងឆ្នាំ២០១៥៕