ចាប់បានម្នាក់ទៀតហើយ! មុខសញ្ញាប្លន់ជាដៃជើងលោក វិល្លាម រត់ពីភ្នំពេញដល់បាត់ដំបង បែជា…

ខេត្តបាត់ដំបង៖ សមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង ១៣ និង ០០ នាទី ស្ថិតនៅចំណុចចំណតរថយន្តស្ថិតក្នុង ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងនគរបាលស្រុកមោងឫស្សី រួមជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន រួមសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាកជាតិដឹកនាំដោយលោកវរសេនីយ៍ឯកខេង ម៉េង ឈាងបាន ។

ជនសង្ស័យខាងលើមានឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រែកទ្រាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយប្រទះឃើញជនសង្ស័យ រួមជាមួយម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លិច ពណ៌ខ្មៅលាយក្រហម សេរីឆ្នាំ២០១៩ ស្លាកលេខ កណ្តាល 1AB-4235 ដែលជនសង័្សយរូបនេះមានសកម្មភាពពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ទ្រព្យសម្បត្តិ)ក្នុងលំនៅដ្ឋានរបស់ អ្នកលក់ឡេ អ៊ានសៀវម៉ី កាលពីថ្ងៃ១៩ខែធ្នូ ឆ្នាំ២០២១ នោលសង្កាត់ចោមចៅទី០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយរត់គេចខ្លួនពីការតាមប្រម៉ាញ់របស់សមត្ថកិច្ចនៅទីនោះ មកដល់ទឹកដីខេត្តបាត់ដំបង។

តាមប្រភពពីសមត្ថកិច្ចដែលអនុវត្តការងារនេះបានឱ្យដឹងថា មុខសញ្ញាឈ្មោះនេត ផៃមុនី រូបនេះហេីយគឺជាអ្នកស្លៀកពាក់ឯកសណ្ឋានបន្លំជាសមត្ថកិច្ចមានកាន់ក្រដាស់ដីកាក្លែងក្លាយផងចូលធ្វេីសកម្មភាពនៅថ្ងៃកេីតហេតុនោះ ក្រោមកិច្ចបញ្ជាដឹកនាំផ្ទាល់ពីឈ្មោះ សុខសុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លៀមគ័ង William Guang។នៅក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវបានប្រគល់ជូនទៅកម្លាំងនាយដ្ឋានព្រហ្មទណ្ឌ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៣ និង ៣០ នាទី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង