ប្រពៃណាស់ ! សួស វីហ្សា ឡើងទ្រនុំខ្ពស់ ក្លាយជាតារាអភិជន នៅមិនភ្លេច គុណគ្រូរបាំ កាលគ្រានាងកម្សត់

ប្រពៃណាស់ ! សួស វីហ្សា ឡើងទ្រនុំខ្ពស់ ក្លាយជាតារាអភិជន នៅមិនភ្លេច គុណគ្រូរបាំ កាលគ្រានាងកម្សត់

ប្រិយមិត្តច្បាស់ជាទទួលជ្រាបរួចមកហើយ ទាក់ទិននឹងជីវិតរបស់ អ្នកនាង សួស វីហ្សា ក្រៅបីជោគជ័យវិស័យសិល្បៈ ថែមទាំងជោគជ័យខាងរកស៊ីទៀតផង លើសពីនេះ ភាពជោគជ័យធំបំផុតគឺមានស្វាមីចេះយកចិត្តទុកដាក់ ស្រលាញ់ស្មោះស្ម័គ្រហ៊ានលះបង់គ្រប់យ៉ាង ដើម្បីនាង និង សុភមង្គលគ្រួសារ ។

ទោះបីនាងមានភាពល្បីល្បាញខ្លាំង និង ជោគជ័យមុខជំនួញយ៉ាងណាក្ដី នាង នៅតែមិនភេ្លចអាជីពចាស់របស់ខ្លួនដែលឃ្លាតមកយ៉ាងយូរនោះ ហើយអាជីបចាស់របស់នាងមិនសូវមានអ្នកដឹងនោះទេ ។អ្នកនាង សួស វីហ្សា បានបង្ហោះសារទម្លាយពីអតីតកាលរបស់ខ្លួនឱ្យដឹងថា អ្នកនាងមានការតស៊ូខ្លាំងក្នុងជីវិតតាំងពីតូចៗ ធ្លាប់មានឈ្មោះត្រឹមជាក្មេងរបាំបុរាណ ស៊ូរៀនផង ធ្វើការរកលុយជួយគ្រួសារផង។

ជាក់ស្តែងនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ នេះ អ្នកនាង សួស វីហ្សា បានធ្វើរឿងដូចអ្វីដែលនាងបានប៉ង អ្នកនាង បានទៅដល់សាលាហាត់របាំកាលពីកុមារភាព រៀបចំកម្មវិធីរំឮកគុណគ្រូយ៉ាងអធឹកអធម ជាមួយនឹងមិត្តរួមជំនាន់ធ្វើអោយមហាជនលាន់មាត់មិនសរសើរមិនបានអំពីទឹកចិត្តរបស់នាង យ៉ាងធំធេង ព្រោះនាងជាមនុស្សដឹងគុណ ។