សក់ខូចខ្លាំងមែនទេ? សាកវិធីទាំង៣នេះ អ្នកនឹងទទួលបានសក់ស្រស់ស្អាតមកវិញ

សក់គឺជាផ្នែកមួយនៃសម្រស់យើង ពិសេសសម្រាប់មនុស្សស្រីតែម្ដង បើយើងមានសក់មិនស្អាតទោះបីជាមុខមាត់ស្អាត ក៏មើលទៅ មិនសូវសមដែរ។

សក់ខូចភាគច្រើនបណ្ដាលមកពី ត្រូវកំដៅថ្ងៃខ្លាំង លេងពណ៌សក់ អ៊ុតសក់ ឬ គៀប ផ្លុំជាដើម
កត្តាទាំងនេះវាជះឥទ្ធិពលខ្លាំង បណ្ដាលអោយសក់មានបញ្ហា ងាប់ សំពោង គ្មានសំណើមជាដើម ។

ពេលនេះវាមិនមែនជាបញ្ហានោះទេ អ្នកអាចសាកប្រើរូបមន្តទាំងនេះ ធានាថា សក់អ្នកនឹងប្រែមកជាទន់រលោង ស្អាតវិញភ្លាម គ្រាន់តែប្រើរូបមនត្តទាំង៣នេះ ៖

១. ក្រែមបន្ទន់សក់ (Conditioner)

២. ប្រេងដូង (Coconut Oil)

៣. ប្រេងអូលីវ (Olive Oil)

វិធីអនុវត្ត៖

យកគ្រឿងផ្សំទាំងបីនេះលាយបញ្ចូលគ្នាឲ្យសព្វក្នុងចានមួយតាមចំនួយស្មើរៗគ្នា និងតាមដែលចំនួនដែលអ្នកគិតថាវាគ្រប់អាចលាបសព្វទៅលើសក់របស់អ្នក
យកប្រភេទប្លាស្ទីករុំអាហារ មករុំឲ្យបានជុំវិញសក់ដែលលាបហើយទុកចោលប្រហែល ២០ ទៅ ៣០ នាទីទើបលាងវាចេញជាមួយនឹងទឹកក្តៅអន់ៗបន្តិចជាការស្រេចទាំងនេះជាវិធីងាយៗមួយដែលពិតជាអាចជួយព្យាបាលសក់ឲ្យមានសុខភាពល្អមកវិញ។ បើសក់ខូចខ្លាំងព្យាយាមធ្វើពី ២ ទៅបីដងក្នុងមួយសប្តាហ៍ តែបើមិនសូវខូចទេអាចធ្វើត្រឹមតែម្តងទៅពីរដងក្នុងមួយសប្តាហ៍បានហើយ៕