រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសផ្ដល់ជូនកន្លែងស្នាក់នៅ និងអាហារដល់ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេលពីរថ្ងៃ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៣ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសផ្ដល់ជូនកន្លែងស្នាក់នៅ និងអាហារដល់ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខ។

ការរៀបចំកន្លែងស្នាក់នៅ ជូនដល់បេក្ខជនប្រឡងសញ្ញាបតមធ្យមសិក្សាទុតិយភូមិ ដែលបេក្ខជនមកពីវិទ្យាល័យឆ្ងាយៗ ដើម្បីជួយសម្រាលបន្ទុកដោះស្រាយការលំបាក និងបញ្ហាប្រឈមនានារបស់ឪពុកម្ដាយ ឬអាណាព្យាបាល ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយការស្នាក់នៅ និងអាហារក្នុងអំឡុងពេលប្រឡង។

សូមបញ្ជាក់ថា មណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន វាលរេញ និងបឋមសិក្សា ហ៊ុន សែន វាលរេញ បេក្ខជនមកពីវិទ្យាល័យហ៊ុន សែន កំពង់សិលា, វិទ្យាល័យស្ទឹងហាវ, វិទ្យាល័យ ហ៊ុន សែន កែវផុស, និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់។ រដ្ឋបាលខេត្ត បានរៀបចំ ការស្នាក់នៅមាន ផ្ទះសំណាក់ឡេងទ្រី ផ្ទះសំណាក់ពេជ្រចន្តា ផ្ទះសំណាក់ម្លប់ត្រជាក់ចិត្ត និងផ្ទះសំណាក់ សុខ ហាយ រួមទាំងអាហារមួយពេល នៅល្ងាចថ្ងៃទី២៦ ខែធ្នូផងដែរ។

ចំណែក មណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន មិត្តភាព វិទ្យាល័យក្រុងព្រះសីហនុ និងអនុវិទ្យា ល័យ តេជោ សែន កម្មករ បេក្ខជនមកពីវិទ្យាល័យស្មាច់ដែង រដ្ឋបាលខេត្តបានរៀបចំការ ស្នាក់នៅ ផ្ទះសំណាក់គ្រូបង្រៀន ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ មានអាហារមួយ ពេលសម្រាប់ថ្ងៃទី២៦។ រីឯការផ្ញើយានជំនិះរបស់បេក្ខជន ពុំតម្រូវឱ្យបង់ប្រាក់នោះទេ ជាការចំណាយបន្ទុករបស់រដ្ឋបាលខេត្ត រួមទាំងការឧបត្ថម្ភទឹកសុទ្ធ ម៉ាស អាល់កុល ជូនបេក្ខជនអំឡុងពេលប្រឡងទៀតផង៕