ស្នេហាបែបច្បាស់លាស់! រ៉េត សារីតា និង មិត្តប្រុស ផ្អែមល្ហែមខ្លាំងក្នុងថ្ងៃខួប

ស្នេហាបែបច្បាស់លាស់! រ៉េត សារីតា និង មិត្តប្រុស ផ្អែមល្ហែមខ្លាំងក្នុងថ្ងៃខួប

បារាំង ៖ រ៉េត សារីតា ជាក្មេងស្រីម្នាក់ដែលជាប់ជា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២០ ដែលមហាជនរាល់គ្នាបានដឹងរួចមកហើយ ក្រៅពីភាពស្រស់ស្អាត នាងថែមទាំងមានចំណេះដឹងខ្ពង់ខ្ពស់ផងដែរ អ្វីដែលគួរអោយចាប់អារម្មណ៍ មុខមាត់របស់នាង មានាទម្រង់ស្រដៀងនឹង ជនជាតិ ប៉ែកអ៊ឺរ៉ុប។

យ៉ាងណាមិញ ក្រោយពី កញ្ញា រ៉េត សារីតា បង្ហាញមុខដៃគូជា សាធារណៈ ក្រោយពេលបញ្ចប់ការប្រលង បវរកញ្ញា កាលពីឆ្នាំទៅ យើងតែងឃើញ អ្នកទាំងពីរ តែងបណ្តើរគ្នាចូលរួមក្នុង កម្មវិធីល្បីៗជាច្រើន ជាពិសេសគឺ ក្នុងវិស័យហ្វេសសិន និងកម្មពិធីជួបជុំសិល្បករ សិល្បការិនី និយមវប្បធម៌មជ្ឈិមប្រទេសជាច្រើនផងដែរ។

អ្វីដែលកាន់តែពិសេសនោះ តារាស្រីរូបនេះ ធ្លាប់តែឆ្លងថ្ងៃកំណើតក្នុងប្រទេសកំណើត និងជាមួយមនុស្សជុំវិញខ្លួន ក្រុមគ្រួសារ ក្រុមការងារ តែឆ្នាំនេះ កញ្ញា រ៉េត សារីតា លេងមួយទំហឹង ឆ្លងថ្ងៃកំណើតខ្លួន នៅទីក្រុងប៉ារីស ប្រទេសបារាំងជាមួយ មិត្តប្រុស យ៉ាងមានកដីសុខ និងមានភាពផ្អែមល្ហែមខ្លាំង ។

តោះទៅមើលរូបភាពខាងក្រោម ៖