ប្រិយមិត្តជាអ្នកតាមដាន បញ្ហាសង្គមនានា តែងដឹងរួចមកហើយពីទំនាស់ក្នុងគ្រួសាររបស់ ជំទាវ ទ្រី ដាណា និង ពូម៉ៅ ដែលជាអតីតស្វាមី ដោយឡែករឿងរ៉ាវហាក់ជាស្ងប់ម្ដងហើយ ប៉ុន្តែថ្មីៗនេះភ្លើងមួយនេះបានឆាបឆេះឡើងវិញ ក្រោយមានសាំងចូលមក។
បើតាមការLive របស់លោកស្រីទ្រីដា ណា បានអះអាង ថា ខ្លួនបានចប់ហើយប៉ុន្តែខាងអតីតស្វាមី មិនព្រមចប់ បានចូលខមិនក្នុងគ្រុបបោះដុំដុំរបស់ខ្លួន ដៀលស្ដីអោយអ្នកនាង ទើបធ្វើអោយអ្នកនាងទ្រាំលែងបាន រហូតដល់ថ្នាក់Live វីដេអូ និយាយចំៗ ។
ពេលនេះ អ្នកស្រីបានបង្ហាញមុខនារីម្នាក់ដែលមានគណនីហ្វេសប៊ុនកថា « ហ៊ីង វឌ្ឍនា» បើតាមដែលអ្នកនាងបង្ហើប ស្ត្រីម្នាក់នេះជាអតីតសាច់ថ្លៃហើយតែងតែដុកដាន់គ្រួសារអ្នកនាងអោយបែកបាក់គ្នា ។
ក្នុងសំណេរ អ្នកស្រីបានរៀបរាប់ថា « បងប្អូនចង់ឃើញមុខទេម្នាក់និងហើយដែលជាមូលហេតុធ្វើឲ្យក្រុមគ្រួសារខ្ញុំបែកបាក់គ្នា ម្នាក់នេះហើយដែលជាប្អូនស្រីរបស់ពូកម៉ៅហើយព្យាយាមចាក់រុកគ្រប់បែបយ៉ាងរហូតធ្វើអោយអតិតប្តីខ្ញុំវៃខ្ញុំ និងរករឿងខ្ញុំរហូតមក ក្រុមគ្រួសារខ្ញុំមិនឲ្យមានសេចក្តីសុខរហូតឈានដល់ការលែងលះគ្នានេះហើយបងប្អូនមើលទៅចរិកពិតរបស់នាងនិងគឺដោយសាបាត់បង់ប្រយោជ៍ពីខ្ញុំទើប ចាក់រុកពូម៉ៅ តាំងតែពីបែកគ្នាមកខ្ញុំមិនដែលបេះពាល់អីដល់គ្រួសារនិងទេតែពួកគេមិនអោយខ្ញុំសុខទេ ទើបខ្ញុំចាប់ផ្តើមសើរើ ហើយខ្ញុំនៅមានភស្តតាងជាច្រើនទៀតក្នុងដៃ សំរាប់បង្ហាញមុខពួកនិង
ហើយផ្តាំទៅប្រពន្ធក្រោយផង យកចិត្តនាងនិងតិច បើមិន ចឹងនាងនិងប្រចេះអោយលែងហើយ»
គួរបញ្ជាក់ផងដែរថា កត្តាដែលឈានទៅដល់ការបង្ហោះរូបជាសារធារណៈនេះដោយសារតែស្ត្រីខាងលើ បង្ហោះ សារថា « ចូលអានខមិនបងប្អូន ក៏សប្បាយចិត្តដែរ» ។


