ភ្ញាក់ផ្អើល ! មាន សូនីតា មានភ័ព្វទទួលបានការតែងតាំងស័ក្តពីសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

ភ្ញាក់ផ្អើល ! មាន សូនីតា មានភ័ព្វទទួលបានការតែងតាំងស័ក្តពីសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

 

កញ្ញាមានសូនីតា ជាតារាស្រីម្នាក់ដែលតែងតែគិតគូរយ៉ាងយកចិត្តទុក្ខដាក់ទាក់ទងនឹង វប្បធម៌ ប្រពៃណី នាងមិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតប៉ុណ្ណោះទេ ចំពោះឥវិយាមាយាទវិទគឺសាកសម ទន់ភ្លន់ សមជានារីថ្លៃថ្នូរផងដែរ។

 

យ៉ាងណាមិញ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ រាជនីក្រមារូបនេះ ត្រូវបាន តែងតាំងស័ក្តពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាបញ្ញាត្តិគោរម៌្យងារ ទិត្យាចិត្តធម្ម បញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍នេះបើតាមការបង្ហោះជាសាធារណៈរបស់កញ្ញា មាន សូនីតា ។

 

ក្នុងនោះដែរនាងបានបង្ហាញនូវក្តីត្រេកអររបស់ខ្លួនដោយរៀបរាប់ថា៖ «ជាថ្ងៃជាមហាកិត្តិយសដ៏ថ្លៃថ្លា ថ្ងៃនេះនាងខ្ញុំមានសូនីតា បានទទួលការតែងតាំងឱ្យមានស័ក្តិជា បញ្ញាត្តិគោរម៌្យងារ ទិត្យាចិត្តធម្ម បញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍  ពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ សូមឱ្យអ្នកទាំងអស់គ្នាទទួលបានផលបុណ្យកុសលដែលខ្ញុំបានសាង និងបុណ្យដែលខ្ញុំមាន សូមអោយជួបប្រទះតែសេចក្តីសុខ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចទាំងអស់។ មានសូនីតា»។

 

គួរបញ្ជាក់ដែរថា មាន មហាជនជាច្រើនចូលរួម អបអរសាទរ និង បានលើកឡើងថា កញ្ញា មាន សូនីតា គឺជាតារាស្រីវ័យក្មេងក្នុងវ័យ ៣១ ឆ្នាំ ដែលទទួលបានការតែងតាំងស័ក្តជាបញ្ញាត្តិគោរម៌្យងារ ទិត្យាចិត្តធម្ម បញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នេះ៕