តាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ នេះបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ ខណៈ ៧០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្រោយហេតុការណ៍បាក់ដីមួយ បានកើតមានឡើងនៅកន្លែងជីកយករ៉ែថ្លើមថ្មមួយនៅភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា។
ហេតុការណ៍ដ៏រន្ធត់នេះដែរ កើតមានឡើងនៅតំបន់ Hpakant នៃរដ្ឋ Kachin វេលាម៉ោងប្រមាណ ៤ ព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ នេះ។ តាមសារព័ត៌មានដដែលបានឱ្យដឹងថា ជនរងគ្រោះភាគច្រើន គឺជាអ្នកជីករ៉ែខុសច្បាប់។ ព្រមគ្នានោះដែរ ខាងក្រុមសង្គ្រោះ កំពុងតែដុតដៃដុតជើង ចុះទៅទីតាំង ដើម្បីស្វែងរកជនរងគ្រោះ ដែលកំពុងបាត់ខ្លួន៕


