កាន់តែក្ដៅ! ឧកញ៉ា អ៊ាន សៀវម៉ី បដិសេធ​ថា ខ្លួន​មិនមែន​ជា​ស្រី​កំណាន់ William Guang ទេ

កាន់តែក្ដៅ! ឧកញ៉ា អ៊ាន សៀវម៉ី បដិសេធ​ថា ខ្លួន​មិនមែន​ជា​ស្រី​កំណាន់ William Guang ទេ

 

រាជធានីភ្នំពេញ៖ រឿងរ៉ាវប្លន់ ឧកញ៉ាលក់ឡេ អ៊ាន សៀវម៉ី កក្រើកពេញបណ្តាញសង្គម ដែលមានលោក William Guang ជាមេក្លោង ហើយក៏ជាប្រធានគណបក្សខ្មែរក្រោក ត្រូវបានអស់លក្ខណ៍ ក្រោមដៃកងរាជអាវុធរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ។

 

 

ដោយឡែក ក្រោយពីមានព័ត៍មានចុះផ្សាយថា អ្នក ស្រី អ៊ាន សៀវម៉ី ជាស្រីកំណាន់របស់លោក វីល្លៀម ហ្គ័ង ស្រាប់តែ មេធាវីតំណាង អ្នកស្រី អ៊ាន សៀវម៉ី ចេញលិខិតជូនដំណឹង និង បដិសេធ ។

 

ក្នុងនោះ បើតាមលិខិតជូនដំណឹងរបស់មេធាវី តំណាងអ្នកស្រី អ៊ាន សៀវម៉ី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ដែលមានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ បុរីមូនថោន ផ្ទះលេខ V01 សង្កាត់ចោមចៅ១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  បានឱ្យដឹងថា សារព័ត៍មានក្នុងស្រុកមួយ បានចុះផ្សាយថា ចោរប្លន់គ្នាវា សៀវម៉ី ជាស្រីកំណាន់ចិត្តរបស់វីល្លាម មិនដឹងជាយ៉ាងមិចយ៉ាងម៉ា វាប្លន់គ្នាវា ក្បត់ជាតិគ្នាវា ជាព័ត៍មានបំភ្លើសខុសការពិត៕

 

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖