ត្រៀមផ្លូវវាង!  ភ្នំពេញសម្រេចផ្អាកចរាចរយានយន្តគ្រប់ប្រភេទ លើផ្លូវធំៗជាច្រើនខ្សែ ចាប់ពីថ្ងៃ២៣ធ្នូនេះ

ត្រៀមផ្លូវវាង!  ភ្នំពេញសម្រេចផ្អាកចរាចរយានយន្តគ្រប់ប្រភេទ លើផ្លូវធំៗជាច្រើនខ្សែ ចាប់ពីថ្ងៃ២៣ធ្នូនេះ

 

អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២១។

 

អាជ្ញាធររាជធានីភ្នំពេញ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៦ៈ០០នាទីព្រឹក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងរៀបចំពិធីដាក់ឱ្យប្រើប្រាស់អគារផ្លូវការថ្មីរបស់ខ្លួនដែលមានទីតាំងស្ថិតនៅអគារលេខ៦-៨ មហាវិថីព្រះនរោត្តម ខណ្ខដូនពេញ រាជធានីភ្នំពេញ។ ក្នុងខ្លឹមសារនេះ ចរាចរនឹងបញ្ចៀសចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវមហាវិថីព្រះនរោត្តម(ចាប់ផ្លូវលេខ១១០ កែងមហាវិថីព្រះនរោត្តម ដល់ផ្លូវលេខ១៣០ កែងមហាវិថីព្រះនរោត្តម) ចាប់ពីថ្ងៃទី២៣ធ្នូ ម៉ោង០៥ៈ០០ព្រឹកតទៅ រហូតដល់ចប់កម្មវិធី។

 

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជាដំណឹងដោយក្ដីអនុគ្រោះ។ ដោយឡែក ផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ននេះ អាជ្ញាធររាជធានីភ្នំពេញនឹងបើកដំណើរការចរាចរជាធម្មតាវិញ៕