Idol អ្នកណាខ្លះ? ទីបំផុត លោក នៅ ស៊ីនឿន ចូលរោងជ័យហើយ
លោក នៅ ស៊ីនឿន ដែលជាតារាចម្រៀង ដែលមានសំឡេងផ្អែម មានទឹកដម យ៉ាងពិរោះ បានទាញចិត្តអ្នកគាំទ្រ យ៉ាងច្រើននោះ ពេលនេះ លោក បានចូលរោងការហើយ វាជាថ្ងៃដែលទន្ទឹងរង់ចាំ យ៉ាងយូរផងដែរ ។
តារាចម្រៀង នៅ ស៊ីនឿន បានកាន់ដៃគូដណ្ដឹងរូបស្រស់ចូលរោងការតាមប្រពៃណីនៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ នេះ បន្ទាប់ពីទម្លាយរូបថត Pre-Wedding យ៉ាងរ៉ូមែនទិក ផ្អែមល្ហែមគួរឱ្យច្រណែនកាលពីពេលកន្លងទៅ។
នៅព្រឹកថ្ងៃមង្គលការនេះដែរ គេកត់សម្គាល់ឃើញ នៅ ស៊ីនឿន និង ភរិយា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និង ស្រស់សង្ហាអមជាមួយឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ មើលទៅពិតជាសាកសមអមជាមួយទិដ្ឋភាពស្រស់បំព្រងហាក់បីដូចឋានសួគ៌។
យ៉ាងណាមិញបើក្រឡេកទៅមើលទិដ្ឋភាពមង្គលការរបស់តារាចម្រៀងប្រុសរូបសង្ហា នៅ ស៊ីនឿន និង ភរិយា នាព្រឹកនេះ ឃើញថាកម្មវិធីទាំងមូលបានរៀបចំឡើងយ៉ាងអធិកអធម ប្រណិតៗមិនធម្មតាទេ និងភ្ញៀវចូលរួមជាច្រើនកុះករ៕
ក្រោយពីបានឃើញទិដ្ឋភាពទាំងស្រុង ធ្វើអោយមហាជន មិត្តអ្នកគាំទ្រ ត្រេកអរព្រមទាំងចូលរួមជូនពរលោកយ៉ាងច្រើនផងដែរ។











