កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​បំបែកសំណុំរឿង​ឃាតកម្ម​គិត​ទុកជា​មុន​​ នៅខេត្តព្រះសីហនុ​

​ព្រះ​សីហ​នុ​ ៖​ កាលពី​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៣​និង​៣០​នាទី​ ក្នុង​បុរី​ BLUE​ SKY​ ផ្ទះ​ A252​ ក្រុម​២២​ ភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ មាន​ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​ម្នាក់​ដោយ​អាវុធ​ខ្លី​ចំនួន​៣​គ្រាប់​ ។​

​បន្ទាប់​ពី​កើតហេតុ​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​ព្រះ​សីហ​នុ​ និង​កម្លាំង​អធិការ​ក្រុង​បាន​ចុះ​ស្រាវជ្រាវ​កន្លែង​កើតហេតុ​រហូត​ដល់កំណត់​មុខសញ្ញា​បាន​ និង​ចេញ​ប្រតិបត្តិ​ការណ៍​ភ្លាមៗ​ផង​ដែរ​ ។​

ដោយ​មានការ​សហការ​ល្អ​ឯកឧត្តម​ស្នងការ​នគរបាល​រាជធានី​ និង​ខេត្ត​ពាក់​ព័​ន្ទ​ ព្រមទាំង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​ឯកឧត្តម​ព្រះរាជអាជ្ញា​ ខេត្ត​ព្រះ​សីហ​នុ​ រតនគីរី​ ស្ទឹង​ត្រែង​ កំពត​ និង​រាជធានី​ភ្នំពេញ​ ជា​ពិសេស​មាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ និង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ រយៈពេល​១៤​ថ្ងៃ​ សមត្ថកិច្ច​បង្ក្រាប​បាន​ដោយ​ជោគជ័យ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ក្នុង​នោះ​បុរស​ជនជាតិ​ចិន​ម្នាក់​ជា​ជន​ដៃដល់​ ចំណែក​៣​នាក់​ទៀត​ជា​អ្នក​រួម​គម​និ​ត​ គឺ​ស្ត្រីជន​ជាតិខ្មែរ​២​នាក់​ និង​ជនជាតិ​វៀតណាម​ម្នាក់​(​ចរិត​ប្រុស​)​ ។​

​វ​ត្ថូ​តាង​ដកហូត​បាន​ ៖​ -​អាវុធ​ ខ្លី​១​ដើម​(CF98-9.​ខ្មៅ​).​បង់​២.​គ្រាប់​9mm១៩​ គ្រាប់​,​ -​បំពង់​ផ្ទប់​សំឡេង​ ១(​ស៊ី​ឡង់​),​ -​រថយន្ត​ ១​គ្រឿង​ ម៉ាក​AUDA7​ ពណ៌​ប្រផេះ​ !​ -​ពិល​១!​ -​និង​សារធាតុ​ញៀន​ រួម​នឹង​កញ្ឆា​មួយ​ចំនួន​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ កម្លាំងជំនាញកសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

 

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ