ប្រយ័ត្នអោយមែនទែន! តាម Telegramឥឡូវបោកសាហាវ ជនម្នាក់បន្លំធ្វើលោក ម៉ានិត ឆាតទៅគេឯងដើម្បី…

ប្រយ័ត្នអោយមែនទែន! តាម Telegramឥឡូវបោកសាហាវ ជនម្នាក់បន្លំធ្វើលោក ម៉ានិត ឆាតទៅគេឯងដើម្បី…

 

រឿងហួសចិត្តមានមួយករណីទៀតហើយ ដោយកន្លងមកយើងបានដឹងរួចមកហើយ អំពីបណ្ដាញសង្គមរបស់យើង មិនថា IG  Facebook នោះទេ តែងតែមានមនុស្សបោកប្រាស់ តែងតែរកស៊ីលើកម្លាំងញើសឈាម អ្នកដទៃ ។

 

មុននេះបន្តិច តារាចម្រៀង និង អ្នកនិពន្ធសៀវភៅ លោក ម៉ានិត បានបង្ហោះសារមួយយ៉ាងតក់ក្រហល់ក្រោយពីមានអ្នកផ្តល់ដំណឹងថា មានជនម្នាក់បានបង្កើតគណនី Telegram ក្លែងក្លាយបន្លំធ្វើជាលោក ដើម្បីបោកលុយជនរងគ្រោះ។

 

ភ្លាមនោះ ក្រោយទទួលបានដំណឹងលោក ម៉ានិត ក៏មិនបង្អង់យូរបានចេញមុខមកបញ្ជាក់ថាមិនមែនជារូបលោក ព្រមទាំងបានបញ្ជាក់ពីវង្សត្រកូលលោកយ៉ាងច្បាស់ថា៖ «នេះមិនមែនជាខ្ញុំទេ។ ខ្ញុំទើបតែបានទទួលព័ត៌មានពីជនរងគ្រោះម្នាក់ ដែលត្រូវជនបោកប្រាស់ឆាតទៅគាត់ ដើម្បីធ្វើអាជីវកម្មក្លែងក្លាយ ដោយចាប់ផ្ដើមពីចូលលុយ $10។ សំណាងហើយដែលគាត់មិនជឿ ហើយខ្ញុំក៏មិនដឹងថា ម្នាក់នេះឆាតទៅនរណាខ្លះដែរ? តែរូបប្រូហ្វាល់ខ្ញុំ ឈ្មោះខ្ញុំ។ សូមអ្នកប្រុងប្រយ័ត្ន! បើជួបបែបនេះ សូមអ្នកពិចារណា ម៉ានិត ជា

 

អ្នកនិពន្ធ និង តារាចម្រៀងប្រចាំប្រទេសកម្ពុជាម្នាក់។ ម៉ានិត ជាអ្នកប្រកបរបរសុច្ចរិតម្នាក់ និង មានពូជពង្សវង្សត្រកូលល្អក្នុងសង្គម ម៉ានិត មិនអាចទៅឆាតសុំ $10 ពីអ្នកដើម្បីរកស៊ីទេ។ សូមបងប្អូនជួយចែករំលែក ដើម្បីប្រឆាំងនឹងជនឆបោកម្នាក់នេះ និង កុំឱ្យមានជនរងគ្រោះផ្សេងទៀត។ សូមមេត្តាជួយចែករំលែកផង! សូមផ្ដាំទៅដល់អ្នកឆបោកម្នាក់នោះ បងជាជនឆបោក បងប្រាកដជាក្រហើយ បានទៅបោកគេ បងក្រមកពីគំនិតបងគិតត្រឹមតែបោកគេយកលុយ តែគ្មានគំនិតយកដៃទៅលាងចានរកការងារធ្វើ ដើម្បីរកលុយនោះទេ។ គំនិតឆបោកវាមិនគង់វង្សទេ អ្នកនឹងក្រមួយជីវិត ព្រោះបោកវាដោះបានតែមួយពេល មានតែការងារសុច្ចរិតទេ បានទាំងលុយ បានទាំងកិត្តិយស»៕