រន្ធត់ណាស់! ព្យុះទីហ្វុង បានវាយប្រហារ ហ្វីលីពីន មនុស្សជិត ៤០០ នាក់បានស្លា.ប់ រងរបួស និង បាត់ខ្លួនច្រើននាក់

ហ្វីលីពីន៖ អាជ្ញាធរប្រទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ ថា ព្យុះទីហ្វុង ធ្វើឱ្យជីវិតមនុស្សប្រមាណ ៣៧៥ នាក់ បានបាត់បង់ជីវិត ក្នុងតំបន់ Visayas និង Mindanao ហើយមនុស្សចំនួន ៥០០ នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីខ្យល់ព្យុះនេះបានវាយប្រហារ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងមកនេះ។

 

អាជ្ញាធរប្រទេសហ្វីលីពីន កំពុង ខិតខំ និង បញ្ចេញក្រុមជួយសង្គ្រោះ ដើម្បីស្វែងរកអ្នកដែលកំពុងបាត់ខ្លួន ។ បើតាមការឱ្យដឹង ចំនួនមនុស្សដែលកំពុងបាត់ខ្លួននេះ មានចំនួនប្រមាណ ៥៦ នាក់។

 

គួរបញ្ជាក់ផងដែរថា ព្យុះទីហ្វុងមួយនេះមានល្បឿន ១៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។ មិនត្រឹមតែប៉ុណ្ណោះកាកបាទក្រហមរបស់ប្រទេសហ្វីលីពីន ក៏បានអំពាវនាវជាបន្ទាន់ដោយត្រូវការ ២២ លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះរយៈពេលវែង។