លេងមែនទែន! ម្ចាស់ឡានព្រុសដាក់ពាក្យបណ្ដឹង តាប៊ុយ ទារជម្ងឺចិត្តខ្ទង់ម៉ឺនដុល្លារដោយផ្អែកលើ៣បទល្មើស

ភ្នំពេញ ៖ ក្រោយមានភាពមិនចុះសម្រុងគ្នារវាងជនរងគ្រោះ និង អ្នកបង្ករហេតុ ពេលនេះម្ចាស់រថយន្តព្រុស បានដាក់ពាក្យបណ្តឹង ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹង លោក ឃី ហុង ហៅតាប៊ុយ ចំនួន ៣បទល្មើស ទាមទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារអាមេរិក។

 

 

បើតាមពាក្យបណ្តឹងរបស់ លោកមេធាវី ហ៊ុយ មាំង តំណាងឱ្យជនរងគ្រោះ បានដាក់ចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ មានខ្លឹមសារថា ជនរងគ្រោះបានសម្រេចប្តឹង លោក ឃី ហុង ហៅតាប៊ុយ ចំនួន ៣បទល្មើសរួមមាន ៖ ១- បើកបរបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ, ២- បើកបរក្នុងស្ថានភាពស្រវឹង , និង ៣- បទបរិហារកេរ្តិ៍។

 

គួរបញ្ជាក់ផងដែរថា មុននឹងឈានទៅដល់ការប្ដឹងផ្ដល់គ្នា ខាងជនរងគ្រោះយល់ព្រមសម្រួលគ្នាម្ដងទៅហើយដោយអោយ លោកតាប៊ុយចេញថ្លៃជួសជុលឡានប៉ុណ្ណោះ ប៉ុន្តែខាងជនបង្ករហាក់មិនចង់បង់លោកបានតវ៉ាថា គ្រាន់តែឡានព្រុសវាមិនអាចថ្លៃជួសជ្រុលច្រើនដល់ម្លឹង( ជាង២ពាន់ដុល្លារ)  ក្រោយពីលោក តាប៊ុយធ្វើសកម្មភាពLive ច្រើនដង ទើបខាងជនរងគ្រោះទ្រាំលែងបាន ក៏ដាក់ពាក្យបណ្ដឹង​ ហើយបញ្ជាក់ច្បាស់ៗថា ការប្ដឹងទារសំណង ជំងឺចិត្តនេះ គឺខ្លួនយកប្រាក់ទៅបរិច្ចាគ ពេទ្យគន្ធបុប្ផា។ ។

 

គួររំលឹកថា រឿងនេះផ្ដើមចេញពីករណី គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងកាលពីម៉ោងប្រមាណ ១រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដោយលោក ឃី ហុង ហៅតាប៊ុយ បានបើកបររថយន្តម៉ាក Range Rover ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BK-8809 ក្នុងស្ថានភាពស្រវឹង ទៅបុករថយន្តម៉ាកព្រុស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AH-7048 ពីក្រោយពេញទំហឹង លើមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។