ជីវិតនេះឈឺចាប់ប៉ុន្មានដង? Hak Record​ បាត់មុខច្រើនឆ្នាំស្រាប់តែបង្ហាញខ្លួនវិញពាំនាំភាពឈឺចាប់មកជាមួយ

ជីវិតនេះឈឺចាប់ប៉ុន្មានដង? Hak Record​ បាត់មុខច្រើនឆ្នាំស្រាប់តែបង្ហាញខ្លួនវិញពាំនាំភាពឈឺចាប់មកជាមួយ​

មិត្តយុវវ័យ ដែលនិយមស្តាប់បទចម្រៀង Original Song ប្រាកដជា ស្គាល់រួចមកហើយ គឺលោក Hak Record ទោះបីជាលោកមិនសូវចេញបទចម្រៀងប៉ុន្តែ បទនិមួយៗរបស់លោកគឺខ្លឹមខ្លាំង ដែលធ្វើអោយអ្នកស្ដាប់នៅចងចាំរហូត តួយ៉ាង បទចម្រៀងដែលលោកធ្លាប់បានបកស្រាយរួមមាន «ព្រះវេសន្តរ» «ឧបសគ្គស្នេហ៍» និង «អូនកុំយំ»  «មេឃកំពុងភ្លៀងហើយ » ។

 

លោក Hak Record ជោគជ័យលើវិស័យសិល្បៈខ្លាំង ក្នុងអំឡុងឆ្នាំ ២០១៦ រហូតលោកបានបោះជំហានក្លាយជាតារាចម្រៀង និង អ្នកនិពន្ធក្នុងផលិតកម្ម ថោន ដោយបានសាងកេរ្តិ៍ឈ្មោះបន្ថែមក្នុងផលិតកម្មនេះ តាមរយៈការផលិតបទចម្រៀថ្មីៗជាច្រើនសម្រាប់ខ្លួនឯង និង តារាចម្រៀងផ្សេងទៀតបានប្រមាណជាង ១ ឆ្នាំ លោក Hak Record បាត់មុខឈឹង។

 

យ៉ាងណា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ តារាចម្រៀង រូបនេះ បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង រំភើបចិត្តយ៉ាងខ្លាំង ដោយលោក Hak Record បានប្រកាសនឹងវិលមកកាន់វិថីសិល្បៈជានឹងធ្វើបទ ត ពីបទឧបសគ្គស្នេហ៍ ដែលជាបទមួយពេញនិយមខ្លាំងមែនទែន ។

 

ចង់ដឹងថា បទថ្មី មានរសជាតិផ្អែម កំសត់ដល់កំរិតណា យើងចាំតាមដានទាំងអស់គ្នា ។