អេមហួស ! ជនសង្ស័យឆ្លើយផាំងៗ ថាខ្លួនចូលប្ល-ន់ ព្រោះជ្រេញអ្នកលក់ឡេចូលចិត្តអួតទ្រព្យជ្រុល(មានវីដេអូ)

កាលពីយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់ក្រុមចោរប្លន់ផ្ទះ អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី បានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ ខណៈនៅក្នុងការបង្រ្កាបនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននូវអាវុធវែងខ្លីមួយចំនួន និង គ្រឿងអលង្ការមួយចំនួនដែលក្រុមចោរប្លន់បាន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ ៦០ ម៉ែត្រ រាជធានីភ្នំពេញ។

 

ក្នុងនោះ បានចាប់ឃាត់ខ្លួនមនុស្សប្រមាណជាង១០នាក់ ក្នុងនោះមានលោក លោក សុខ សុវណ្ណវឌ្ឍនា សា ប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណី ជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី។

បើតាមការបញ្ជាក់ពីលោក មាស ឫទ្ធី តាមរយៈការផ្សាយរបស់ទូរទស្សន៍ហង្សមាស បានបញ្ជាក់ឱ្យដឹងថា តាមរយៈការសួរចម្លើយជនសង្ស័យដែលជាអ្នកនយោបាយ បានសារភាពឱ្យដឹងថា ខ្លួនជាអ្នកបញ្ជាផ្ទាល់ ទៅប្លន់ផ្ទាល់ គ្រាន់តែនៅក្នុងឡាន មិនចូលទៅក្នុងផ្ទះ ហើយចម្លើយបន្ថែមគឺរូបគេបានឆ្លើយថា មូលហេតុឈានដល់ការប្លន់នេះ  «ដោយសារតែស្អប់មនុស្សសម្ញែងទ្រព្យ»។