ត្រៀមអាវក្រាស់ៗ ! ចាប់ពីស្អែក អាកាសធាតុចុះត្រជាក់ដល់ជាង ១០ អង្សា និងមានលាយភ្លៀង

នាព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២២-២៨ ខែធ្នូ ឆ្នាំ ២០២១ ឱ្យបានដឹងថា ក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងមានស្ថានភាពអាកាសធាតុបែបនេះ ៖

 

– ចាប់ពីថ្ងៃទី ២២-២៦ ខែធ្នូ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ខ្សោយ

 

– ចាប់ពីថ្ងៃទី ២៧-២៨ ខែធ្នូ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) គូបផ្សំនិងខ្យល់មូសុងឦសាន ក្នុងកម្រិតពីមធ្យមទៅខ្លាំង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

 

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

 

– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C

 

– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C

 

– នៅថ្ងៃទី ២៣-២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម

 

– នៅថ្ងៃទី ២៧-២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់សារជាថ្មីលាយឡំខ្យល់បក់ក្នុងកម្រិតបង្គួរ ដែល ក្នុងនោះសីតុណ្ហភាពអប្បបរមា មានពី១៦-១៨ °C និងអតិបរិមាមានពី ២៤-២៦ °C។

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

 

– សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C

 

– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C

 

– នៅថ្ងៃទី២៣-២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម

 

– នៅថ្ងៃទី២៧-២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ខ្លាំងសារជាថ្មី លាយឡំនិងខ្យល់បក់ក្នុងកម្រិតពី បង្ហូរទៅខ្លាំង ដែលក្នុងនោះសីតុណ្ហភាពអប្បបរមាមានពី ១៥-១៧ °C និងអតិបរិមាមានពី ២៤-២៦°C ។

 

៣. តំបន់មាត់សមុទ្រ

 

– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C

 

– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C

 

– នៅថ្ងៃទី ២៣-២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម

 

– នៅថ្ងៃទី ២៧-២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់លាយឡំនិងខ្យល់បក់ក្នុងកម្រិតមធ្យម ។ សីតុណ្ហភាពអប្បបរមាមានពី ១៧-១៩ °C និងអតិបរិមាមានពី ២៦-២៨ °C ។ ទន្ទឹមនោះរលក សមុទ្រក៏មានកម្រិតមធ្យមផងដែរ៕

 

សូមអានសេចក្ដីប្រកាសលម្អិតនៅខាងក្រោម ៖