ផ្អើលទាំងយប់! ឃាត់ខ្លួនលោក William Guang ប្រធានគណបក្សខ្មែរក្រោក ពាក់ព័ន្ធករណីប្ល-ន់

នៅយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ នេះ តាមរយៈព័ត៌មានច្បាស់ការ ដែលបណ្តាញព័ត៌មានក្នុងស្រុក Fresh News ទទួលបាន បានបញ្ជាក់ឱ្យបានដឹងថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះឃាត់ខ្លួនមនុស្សប្រមាណជាង១០នាក់ ដែលពាក់ព័ន្ធករណីប្លន់ផ្ទះ អ្នកលក់ឡេ អ៊ាន សៀវម៉ី កាលពីថ្មីៗកន្លងទៅ ។

 

ក្នុងនោះមានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ជាអ្នកដឹកនាំ ចុះបង្ក្រាប និង បានចាប់ឃាត់ខ្លួនមនុស្សមួយចំនួន ក្នុងនោះមានលោក លោក សុខ សុវណ្ណ វឌ្ឍនា សា ប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណី ជាមួយ

 

ក្រុមចោរប្លន់ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ តាមរយៈការបង្រ្កាប ដកហូតបាននៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួនដែលក្រុមចោរប្លន់បាន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ ៦០ ម៉ែត្រ រាជធានីភ្នំពេញ៕