ក្រុងប៉ារីស ប្រកាសលុបចោលពិធីបាញ់កាំជ្រួចឆ្លងឆ្នាំ ក្រោយអូមីក្រុងបង្ហាញខ្លួន

មេរោគបំប្លែងថ្មីអូមីក្រុង ធ្វើឱ្យបណ្តាប្រទេសជុំវិញពិភពលោក ព្រួយបារម្ភជាខ្លាំង​មិនត្រឹមតែប៉ុណ្ណោះ ពេលនេះប្រទេស បារាំង បានសម្រេច ប្រកាសជាផ្លូវការ លុបចោលពិធីបាញ់កាំជ្រួចឆ្លងឆ្នាំ ដែលជាពិធីមួយដែលប្រជាជនតែងតែប្រារព្ធ និងបង្កើតបរិយាកាសល្អជាមួយគ្រួសារ និងមិត្តភ័ក្ត។

 

អូមីក្រុង ត្រូវបានគេសម្គាល់ថាមានសមត្ថភាពអាចឆ្លងបានរហ័ស និង កាចសាហាវជាងពពួកDelta  ឬ វីរុសបំប្លែងមុនៗទៅទៀតដូច្នេះហើយទើប រដ្ឋាភិបាលក្រុងប៉ារីស ប្រទេសបារាំង បានសម្រេចធ្វើការលុបចោលពិធីបាញ់កាំជ្រួចចោល និង បញ្ចេញវិធានការតឹងរឹងចំពោះការធ្វើពិធីជួបជុំគ្នាច្រើន។

 

គួរបញ្ជាក់ផងដែរថា ក្រោយរកឃើញករណីអូមីក្រុងនៅចក្រភពអង់គ្លេស បារាំងបានប្រកាសធ្វើការបិទហាមមិនឱ្យមានអ្នកដំណើរអង់គ្លេសចូលប្រទេសខ្លួននោះឡើយ ដើម្បីការពារការរីករាលដាលការឆ្លងចូលប្រទេសខ្លួន។ ខណៈពេលដែលនៅកម្ពុជាបានរកឃើញករណីវិជ្ជមាន អូមីក្រុងលើអ្នកដំណើរមួយរូប ដែលទើបវិលត្រឡប់មកពីបារាំងកាលពីយប់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ៕

ប្រភព៖ France24