សុំស្នេហ៍តែបរាជ័យ បុរសម្នាក់គិតខ្លីទៅចងកដើម្បីបញ្ជាក់ភក្ដីភាព

បាត់ដំបង៖ បុរសម្នាក់គិតខ្លីសារភាពស្នេហ៍តែគេមិនស្រលាញ់បែកគំនិតផឹកស្រាអោយស្រវឹងជោគ រត់ទៅចង​ក សម្លាប់ខ្លួន បញ្ជាក់ភក្ដីភាព។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី ត្រង់ចំណុចខាងកើតបឹងនរា ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីមនុស្សធ្វើអត្តឃាតដោយចងករសម្លាប់ខ្លួនមួយកើតឡើង ជនរងគ្រោះឈ្មោះ ភាព សុខុម ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបងនេះបើយោងតាម ផេកផ្លូវការរបស់ អគ្គស្នងការនគរបាលជាតិចុះផ្សាយមុននេះបន្តិច។

 

តាមការបញ្ជាក់ពីក្រុមគ្រួសារបានអោយដឹងថា មូលហេតុដែលបណ្តាលអោយជនរងគ្រោះគិតខ្លីទៅចងកសម្លាប់ខ្លួននោះដោយសារខូចចិត្តនឹងគេមិនស្រឡាញ់នៅថ្ងៃកើតហេតុបានផឹកស្រាស្រវឹងជោគជាំទើបរត់ទៅចងកនឹងដើមឈើតែម្តង។ ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះឈ្មោះ ភាព សុខុម សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕

 

ប្រភព៖ អគ្គស្នងការនគរបាលជាតិ