សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះខ្ញុំប្រកាសបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ មិនមែនមានន័យថា ជាការប្រកាសបញ្ចប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នោះទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះខ្ញុំប្រកាសបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ មិនមែនមានន័យថា ជាការប្រកាសបញ្ចប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នោះទេ យើងគ្រាន់តែប្រកាសបញ្ចប់នូវព្រឹត្តិការណ៍ ២០ កុម្ភៈ ក៏ប៉ុន្តែការប្រយុទ្ធនឹងកូវីដ-១៩ នៅតែជាកិច្ចការបន្តតទៅទៀត ព្រោះកិច្ចការនេះមិនអាចធ្វេសប្រហែសបានទេ សូមកុំឲ្យកើតមាននូវព្រឹត្តិការណ៍ដទៃៗទៀត ។

 

ក្នុងសារសំឡេងខាងលើ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះខ្ញុំប្រកាសបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ មិនមែនមានន័យថា ជាការប្រកាសបញ្ចប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នោះទេ យើងគ្រាន់តែប្រកាសបញ្ចប់នូវព្រឹត្តិការណ៍ ២០ កុម្ភៈ ក៏ប៉ុន្តែការប្រយុទ្ធនឹងកូវីដ-១៩ នៅតែជាកិច្ចការបន្តតទៅទៀត ព្រោះកិច្ចការនេះមិនអាចធ្វេសប្រហែសបានទេ សូមកុំឲ្យកើតមាននូវព្រឹត្តិការណ៍ដទៃៗទៀត ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន យកឱកាសនេះ សូមថ្លែងអំណរគុណ ដល់សាធារណរដ្ឋប្រជាមានិតចិន ដែលជាបង្អែកយុទ្ធសាស្ត្រផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា អរគុណចំពោះសហរដ្ឋអាមេរិក ប្រទេសជប៉ុន អង់គ្លេស និងប្រទេសហូឡង់ ដែលបានបញ្ជូនវ៉ាក់សាំងមកជួយដល់កម្ពុជា ហើយសង្ឃឹមថា នៅថ្ងៃអាទិត្យខាងមុខនេះ វ៉ាក់សាំងរបស់អូស្ត្រាលី និងបញ្ជូនមកដល់កម្ពុជា នៅយប់ថ្ងៃទី ២៦ ខែធ្នូ និងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ប្រមាណជា ២លាន ៣សែនដូស ថែមទៀត។

គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ កម្ពុជា បានរកឃើញ អ្នកឆ្លងសរុបទូទាំងប្រទេសចំនួន១២០,៤២៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប ១១៦,៨០៣នាក់ និងមានអ្នកស្លាប់។