ផលិតផលទប់ស្កាត់ផលប៉ះពាល់នៃបណ្តាញទូរសព្ទ 5G មានផ្ទុកសារធាតុវិទ្យុសកម្ម

អាជ្ញាធរហូឡង់បានរកឃើញថា ផលិតផលម៉ាសបិទមុខពេលគេង ខ្សែក ខ្សែដៃប្រភេទ Energy Armor និងគ្រឿងបន្ទាប់បន្សំចំនួន ១០ មានសារធាតុវិទ្យុសកម្មអ៊ីយ៉ូដដែលបង្កឱ្យមានគ្រោះថ្នាក់។ ផលិតផលទាំងនោះត្រូវបានគេអះអាងថា ជួយការពារមនុស្សពីផលប៉ះពាល់នៃបណ្តាញទូរស័ព្ទ 5G។

អាជ្ញាធរហូឡង់បានដាស់តឿនប្រជាជនកុំឱ្យប្រើផលិតផលទាំងនោះ ដោយសារតែវាអាចបង្កគ្រោះថ្នាក់នៅពេលដែលពាក់វាយូរ។

អង្គការសុខភាពពិភពលោកអះអាងថា បណ្តាញទូរសព្ទ 5G មានសុវត្ថិភាព ដោយសារវាប្រើរលកវិទ្យុដែលមិនមានអ៊ីយ៉ូដ ដែលមិនធ្វើឱ្យខូច DNA របស់មនុស្ស។

អ្នកជំនាញមីក្រូជីវសាស្រ្តទាត់ចោលការលើកឡើងថា 5G បំផ្លាញប្រព័ន្ធការពាររបស់មនុស្ស ហើយអាចឱ្យអ្នកប្រើប្រាស់ងាយនឹងឆ្លងវីរុសកូរ៉ូណា។

ប្រភព៖ BBC