អានហើយហាមច្រណែន! ធ្លាយសំណេរស្នេហ៍គ្រូជោគជ័យ ផ្តិតដោយស្នាមថើបលើសំបុត្រ ខួបស្នេហា៥ខែ

ពាក្យចាស់ពោលថា ក្រោយភ្លៀងមេឃស្រលះ ដូចគ្នាទៅនឹងគូស្នេហ៍ថ្មីថ្មោងទាំង២នាក់ដែលឆ្លងកាត់ព្យុះភ្លៀង ទាំង
ក្តៅគគុកកាលពីថ្មីៗកន្លងទៅ រវាងម្ចាស់ហាង V Shop និង អតីតគូស្នេហ៍ ព្រមជាមួយលោកគ្រូជោគជ័យ ប៊ុនរស្មី ។

 

យ៉ាងណាមិញ ជម្លោះមួយនេះបានបញ្ចប់ទៅដោយសន្តិវិធី ក្រោយភាគីទាំង ២ បានចូលខ្លួនដោះស្រាយ និង សម្របសម្រួលគ្នាទៅវិញទៅមក ដោយបានធ្វើកិច្ចសន្យាលែងពាក់ព័ន្ធ និង បៀតបៀនគ្នាទៀត។ក្រោយបញ្ចប់មិនបានប៉ុន្មាន ភាពសប្បាយរីករាយហាក់មានសារជាថ្មីចំពោះ អ្នកនាងស៊ាន ធារី  ម្ចាស់ហាង V Shop នាងបានបានបង្ហោះសារយ៉ាងផ្អែមល្ហែមទៅកាន់គូស្នេហ៍ថ្មីជាគ្រូជោគជ័យ ដែលគេស្គាល់ឈ្មោះ ប៊ុន ផាក (ប៊ុន រស្មី)  បន្ទាប់ពីគ្រូជោគជ័យរូបនេះ បានផ្ញើសំបុត្រស្នេហ៍លាយឡំពាក្យពេជ្រផ្អែមល្ហែមផ្ដិតជាមួយស្នាមថើប។

 

អ្នកនាង ស៊ាន ធារី ពោលទាំងរំភើបថា ៖ «ក្រដាសមួយសន្លឹកនេះអាចឱ្យខ្ញុំញញឹមពោរពេញដោយក្តីសុខ ជាងបានចិញ្ចៀនពេជ្រមួយវង់ទៅទៀត ខ្ញុំទើបដឹងខ្លួនថា ខ្ញុំខានញញឹមបែបនេះយូរហើយ។ មនុស្សពេញមួយផែនដី អាចមើលងាយស្នេហាពួកយើង ទាំងដែលគេមិនដឹងច្បាស់ថាការពិតវាយ៉ាងណា សុំត្រឹមតែយើងពីរនាក់ដឹងខ្លួនច្បាស់ទៅបានហើយ។ ក្រោយឆ្លងកាត់ឧបសគ្គលើកនេះហើយ វាធ្វើឱ្យស្នេហាយើងកាន់តែរឹងមាំ និង មានតម្លៃជាងមុនទៀត Love you BP»៕