ភ្នំពេញ ÷ យុវជនម្នាក់បានបាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពី ត្រូវរថយន្តដឹកខ្សាច់ បើកបត់ ទៅបុ.កចំពីមុខពេញទំហឹង ចំណែករថយន្តបង្កបើកចូលការដ្ឋានបាត់ស្រមោល។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃ អាទិត្យ ទី១៩ ខែ ធ្នូ ឆ្នាំ២០២១ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សពជនរងគ្រោះឈ្មោះ ប៊ុត សារ៉ាន់ ភេទ ប្រុស អាយុ ២០ឆ្នាំ មានស្រុកកំណើត នៅភូមិកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ប្រភពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវជនម្នាក់ជិះម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1H-1870 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត បង្កដឹកខ្សាច់ធុនធំមួយគ្រឿង មិនចាំម៉ាក បានបើកបញ្រ្ចាសទិសគ្នាពីត្បូងទៅជើង ក្នុងល្បឿនលឿន បានរេចង្កូតទៅបុ.កម៉ូតូចំពីមុខពេញទំហឹង បណ្ដាលឲ្យយុវជន ស្លា.ប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ ។ហើយភ្លាមៗនោះដែរ រថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ បន្ថែមល្បឿនបត់ចូលក្នុងការដ្ឋានមួយកន្លែង នៅជិតកន្លែងកើតហេតុរត់បាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ស្នងការាជធានីភ្នំពេញ មកវាស់វែងយក ម៉ូតូរងគ្រោះ ទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ ។ដោយឡែកសពរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកំណត់រួច ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕






