ដឹងហើយញាក់សាច់! ទម្លាយឈ្មោះពិតតារាប្រុស ១០ ដួង មុនប្រឡូកសិល្បៈ

ស្របពេលវិស័យសិល្បៈកាន់តែរីកចំរើន ក្នុងនោះ សិល្បៈករគ្រប់រូបតែងតែព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីទាក់ទាញចិត្តមិត្តអ្នកគាំទ្រ មិនថារូបភាពបែបណានោះទេ មិនថាតារាប្រុស ឬស្រីសុទ្ធតែមានអាថ៌កំបាំងភាពទាក់ទាញរៀងខ្លួន ទាំងការស្លៀកពាក់ មូដសក់ ព្រមទាំង តិចនិច ផ្សេងទៀត ក្នុងនោះ ឈ្មោះរបស់តារាពិតជាសំខាន់ ព្រោះវាអាចទាញចំណាប់អារម្មណ៍មួយផ្នែកធំផងដែរ ដូចនេះហើយទើបតារាភាគច្រើនមិនសូវចូលចិត្តប្រើឈ្មោះដើមក្នុងវិស័យសិល្បៈនោះទេ ។

 

យើងក្រឡេកមើលតារាប្រុសទាំងនេះវិញ ក្រោយពីប្ដូរឈ្មោះរួចមក ឃើញថា មានភាពទាក់ទាញ និង បន្តរភាពល្បីល្បាញមកដល់បច្ចុប្បន្ន និងមហាជនស្គាល់ច្រើន ក្នុងនោះរួមមាន៖

១- តារាចម្រៀង ខេមរៈ សិរីមន្ត មុនចូលសិល្បៈលោកមានឈ្មោះដើមហៅថា ខែម ប៊ុនថៃ តែពេលបោះជំហានជាតារាចម្រៀងលោកបានប្ដូរឈ្មោះទៅជា ខេមរៈ សិរីមន្ត ។

 

២- តារាចម្រៀង ឆាយ វីរៈយុទ្ធ មានឈ្មោះដើមគឺ ឆាយ ចាន់ឆោម តែក្រោយចូលប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការប្រឡងចម្រៀង តារាប្រុសរូបនេះដាក់ឈ្មោះថា ប្រុក ឆោម ។ ក្រោយមក នៅពេលក្លាយជាតារាចម្រៀងអាជីព លោកក៏បានប្តូរឈ្មោះជាថ្មីទៅជា ឆាយ វីរៈយុទ្ធ ។

 

៣- តារាចម្រៀង ឆន សុវណ្ណារាជ មុនប្រឡូកសិល្បៈត្រូវបានគេស្គាល់ឈ្មោះថា ឆន សុវណ្ណារ៉ា តែពេលបោះជំហានចូលសិល្បៈក្នុងវិស័យចម្រៀងតារាប្រុសរូបនេះបានប្តូរឈ្មោះទៅជា ឆន សុវណ្ណារាជ ។

 

៤- តារាចម្រៀង នីកូ បានចូលប្រឡូកក្នុងវិស័យខ្សែភាពយន្តតាំងពីកុមារភាព ដោយបានប្រើប្រាស់ឈ្មោះពិតគឺ ណុប សម្បត្តិពុទ្ធិរ័ត្ន ប៉ុន្តែក្រោយចាប់ផ្តើមក្លាយទៅជាតារាចម្រៀង លោកក៏បានប្តូរឈ្មោះទៅជា នីកូ ។

៥- តារាចម្រៀង អាន គុណកូឡា មុនឈាននឹងឈានជើងចូលវិថីសិល្បៈ លោកមានឈ្មោះពិតថា អាន គុណបញ្ញា តែក្រោយក្លាយជាតារាចម្រៀងលោកក៏បានប្តូរឈ្មោះទៅជា អាន គុណកូឡា ។

៦- តារាចម្រៀង ខេម នៅពេលដែលចាប់ផ្តើមចូលរួមប្រកួតចម្រៀងក្នុងកម្មវិធី Boy Band គឺលោកបានប្រើឈ្មោះដើមថា ប៉ុន សុណារិន តែក្រោយពីក្លាយទៅជាតារាចម្រៀងអាជីពហើយនោះ តារាប្រុសរូបនេះបានប្តូរឈ្មោះទៅជា ខេម ។

៧- តារាចម្រៀង ករុណា ពេជ្រ មុនចូលសិល្បៈត្រូវបានគេស្គាល់ឈ្មោះថា ម៉ុក ករុណា តែក្រោយពីក្លាយជាតារាចម្រៀង លោកបានប្តូរឈ្មោះទៅជា ករុណា ពេជ្រ ។

៨- តារាចម្រៀង មង្គល ទីណា ចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការប្រឡងកម្មវិធី ស្ពានតារា របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដោយប្រើឈ្មោះដើមថា ថន ចាន់មិថុនា ។ ក្រោយមកក្លាយទៅជាតារាចម្រៀងក្នុងផលិតកម្មមួយ លោកក៏បានប្តូរឈ្មោះទៅជា មង្គល ទីណា ។

 

៩- តារាចម្រៀង ហ្សូណូ ត្រូវបានគេស្គាល់ឈ្មោះពិតមុនពេលចូលប្រឡូកសិល្បៈថា កែ សុវណ្ណរ៉េត ។ ក្រោយមកពេលក្លាយទៅជាតារាចម្រៀងលោកក៏បានដាក់ឈ្មោះថា ហ្សូណូ ខេ ដោយលោកធ្លាប់បានបញ្ជាក់ថា ខេ (K) គឺជាឈ្មោះនៃអក្សរដើមនៃត្រកូលរបស់លោក កែ (Kea) ។

 

១០) តារាសម្តែង យូ ឌីស្កូ មុនចូលសិល្បៈមានឈ្មោះ យូ ណេស្កូ តែក្រោយពេលចូលប្រឡូក និង សាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈទាំងការច្រៀង និង សម្តែងនោះ គឺលោកបានប្តូរឈ្មោះទៅជា យូ ឌីស្កូ ៕