ផ្អើលជិតមួយប្រទេស! តាមការបំភ្លឺ គឺគ្មានការបាត់លុយរហូតដល់ ៩ ឬ ១០លានដុល្លារ នោះទេ

ផ្អើលជិតមួយប្រទេស! តាមការបំភ្លឺ គឺគ្មានការបាត់លុយរហូតដល់ ៩ ឬ ១០លានដុល្លា នោះទេ

 

ភ្នំពេញ ៖ ជុំវិញករណីយ៉ាងក្ដៅគគុកល្បីសុះសាយមានមនុស្សស្ទើរតែមួយប្រទេសតាមដាន ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុម ចូលប្ល.ន់ផ្ទះលោកស្រី​ អ៊ាន​ សៀវម៉ី គឺមិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លារ ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ នេះបើតាមការស្រាយបញ្ជាក់ជាផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ ។

 

 

បើតាមការសាកសួរទៅជនរងគ្រោះផ្ទាល់ ចម្លើយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា​ មិនមានការបាត់បង់លុយឡើយ​ គឺបាត់តែខ្សែក​ ៣ខ្សែ​ តែប៉ុណ្ណោះ ។

 

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបន្ថែមទៀតថា ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយ ក្រុមចូលប្លន់ផ្ទះលោកស្រី​ អ៊ាន​ សៀវម៉ី ​ ( មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លារ ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ) មានសារព័ត៌មានមួយចំនួន បានចុះផ្សាយទាក់ទងករណីមានមនុស្សមួយក្រុម​ បានចូលប្ល.ន់ទ្រព្យសម្បត្តិ​ នៅផ្ទះលោកស្រី​ អ៊ាន​ សៀវម៉ី ​ ដោយបានប្ល.ន់យកលុយ​ និងគ្រឿងអលង្កការ​ សរុប​ ចំនួន​ ១០លានដុល្លារ។​

 

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វើការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រើនលើសលុបនេះ​ និងសូមបញ្ជាក់ជូនសារធារណ:ជនទាំងអស់ ឱ្យបានជ្រាបថា​ នៅពេលដែលសមត្ថកិច្ចចម្រុះ កំពុងតែធ្វើការសាកសួរ​ និងស្រាវជ្រាវឱ្យបានច្បាសលាស់ លើករណីនេះ​ ជាក់ស្តែងតាមចម្លើយជនរងគ្រោះ បានបញ្ជាក់យ៉ាងច្បាស់ថា​ មិនមានការបាត់បង់លុយឡើយ​ គឺបាត់តែខ្សែក​ ៣ខ្សែ​តែប៉ុណ្ណោះ​ ។

 

សូមអរគុណដល់សារព័ត៌មានទាំងឡាយ តែងតែសហការបានយ៉ាងល្អ ក្នុងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ​ និងមានប្រភពច្បាស់លាស់ ពីអ្នកនាំពាក្យ​ ហើយក៏សូមសំណូមពរ ដល់សារព័ត៌មានមួយចំនួន សូមធ្វើការស្រាវជ្រាវ​ ឱ្យបានច្បាស់លាស់ជាមុនសិន​ មុននឹងធ្វើការចុះផ្សាយ​ ចៀសវាងធ្វើឱ្យមានភាពច្របូលច្របល់​ ជាពិសេសបំប៉ោងសភាពការណ៍​ជាដើម​ ។ ពេលនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ លើករណីនេះ ៕