ថ្លើមធំណាស់! មកដឹងមូលហេតុពិតដែលចោរអាចចូលប្លន់ផ្ទះ ជំទាវ សៀវម៉ី​ ទាំងកណ្ដាលថ្ងៃចែស(Update)

ភ្នំពេញ៖ ព័ត៌មានចោរប្លន់ កំពុងត្រូវបានចែកចាយពេញបណ្ដាញសង្គមដោយសារតែថ្មីៗនេះមានចោរមួយក្រុមបានទៅប្លន់ ទាំងកណ្តាលថ្ងៃ នៅក្នុងផ្ទះវីឡាមួយកន្លែងដែលស្ថិតនៅ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

តាមប្រភពដដែលបានបន្តទៀតថា ករណីប្លន់យកលុយ និងគ្រឿងអលង្ការសរុបជាទឹកប្រាក់ជាង ៩ លានដុល្លារ ចេញពីផ្ទះអ្នកលក់ឡេដ៏ល្បីម្នាក់មានឈ្មោះ អ៊ាន សៀវម៉ី ក្រុមចោរប្រដាប់អាវុធ ៤ នាក់ បានបន្លំខ្លួនជាសមត្ថកិច្ច ហើយភូតកុហកថា ជាការចុះអនុវត្តសាលដីកាក្លែងក្លាយ ដើម្បីបានចូលទៅកាន់ផ្ទះជនរងគ្រោះ។លើសពីនេះទៀតសោត សមត្ថកិច្ចបានរៀបរាប់ទៀតថា ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អុឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សុីវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។​ ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបានសម្រេចដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖