ដល់ថ្នាក់ហ្នឹង! ក្មេងតូចម្នាក់ប្រឹងធាក់កង់ពីព្រែកតាមាក់ ឆ្ពោះទៅភ្នំពេញទាំងយប់ មានបង្វិចនៅដៃកង់ ដល់សួរនាំ ពិតជាហួសចិត្ត…

ដល់ថ្នាក់ហ្នឹង! ក្មេងតូចម្នាក់ប្រឹងធាក់កង់ពីព្រែកតាមាក់ ឆ្ពោះទៅភ្នំពេញទាំងយប់ មានបង្វិចនៅដៃកង់ ដល់សួរនាំ ពិតជាហួសចិត្ត…

ក្មេងប្រុសម្នាក់ត្រូវបានអ្នកធ្វើដំណើរ ឃើញធាក់កង់ជិះសំដៅទៅភ្នំពេញទាំងយប់ទាំងទឹកមុខខឹងសម្បារ ហើយមានបង្វិចនៅដៃកង់ បើតាមការសាកសួរ ក្មេងប្រុសនោះចេញដណើរពីព្រែកតាមាក់ ក្នុងគោលដៅឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដើម្បីស្វែងរកឪពុកម្ដាយរបស់ខ្លួន ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ករណីខាងលើ បានកើតឡើងតាំងពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅម្ល៉េះ ចំពោះមូលហេតុវិញគឺ ដោយសារតែខឹងលោកតាលោកយាយរបស់ខ្លួន ទើបជិះសំដៅតាមផ្លូវជាតិ ដើម្បីទៅរកឪពុកម្ដាយរបស់ខ្លួននៅក្រុងភ្នំពេញ។

បើតាមការបញ្ជាក់នៅក្នុងឡាយ របស់គណនីមួយដែលមានឈ្មោះ កាយ ដារ៉ា បានឱ្យដឹងថា លុះជិះមកដល់មុខវត្តក្ដីចាស់ ទើបខាងម្ចាស់គណនីបញ្ឈប់កង់ក្មេងតូចសួរនាំរឿងហេតុ និង ដាក់កង់លើឡាន នាំក្មេងតូចទៅកាន់ប៉ុស្តិ៍បាក់ខែង ដើម្បីចាំឪពុកម្ដាយរបស់គេមកទទួល។
ក្រោយទៅដល់ប៉ុស្តិ៍សមត្ថកិច្ចបានសួរនាំក្មេងតូចបន្ថែម និង រៀបចំចំណីអាហារឱ្យក្មេងតូចញាំ ព្រមទាំងលួងអូនតូចដើម្បីសួរនាំ តែក្មេងតូចពុំឆ្លើយ និង ប្រាប់ពីមូលហេតុដែលបណ្ដាលឱ្យរូបគេខឹងរត់ចេញពីផ្ទះនោះឡើយ ខណៈដែលរង់ចាំឪពុកម្ដាយគេមកទទួលទាំងយប់៕ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម ៖