កម្មកររោងចក្រផលិតទៀន ដែលរងគ្រោះដោយព្យុះគួចនៅរដ្ឋ Kentucky សហរដ្ឋអាមេរិក ប្តឹង និយោជក

កម្មកររោងចក្រផលិតទៀន ដែលទទួលរងដោយព្យុះគួចថូណាដូបានដាក់ពាក្យប្តឹងនិយោជក នៅតុលាការរដ្ឋ Kentucky ដោយអះអាងថាពួកគេត្រូវបានបង្ខំឱ្យស្នាក់នៅ បើមិនដូច្នេះទេនឹងត្រូវ បណ្តេញចេញ ខណៈព្យុះគួចបានវាយប្រហាររោងចក្រនៅទីក្រុង Mayfield កាលពីសប្តាហ៍មុន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បណ្តឹងនេះចោទប្រកាន់ក្រុមហ៊ុនពីការមិនបានផ្តល់ សុវត្ថិភាព នៅកន្លែងធ្វើការក្នុងពេលមានឧប្បត្តិហេតុដែលរំលោភលើបទប្បញ្ញត្តិសុវត្ថិភាពរបស់រដ្ឋ និងស្វែងរកការខូចខាតជាប្រាក់។