មានជីវិតបែបអភិជនប៉ុន្តែលោក ថម មី នៅតែធ្វើរឿងដែលបុរសភាគច្រើនធ្វើមិនបាន…

ប្រិយមិត្តដែលជាអ្នកតាមដានច្បាស់ជាទទួលជ្រាបមកហើយ និងស្គាល់ច្បាស់ពី តារាចាស់វស្សា ទាំង២ដួង ដែលជាស្វាមី ភរិយា ដែលជាថ្មីម្ដងទៀត កំពុងតែមានប្រជាប្រិយភាពខ្លាំងមែនទែន។

ក្រឡេកមើលជីវិតឯកជនរបស់អ្នកទាំងពីរវិញឃើញថា មានមុខជំនួញពេញដៃ និងរស់នៅជាលក្ខណៈអភិជន

 

ទន្ទឹមនឹងនោះ ដូចមហាជនបានជ្រាបហើយក្រៅពីការងារមុខជំនួញធំៗនៅខាងក្រៅ ថមមី ក៏បំពេញជាស្វាមីល្អ ជួយ Live លក់កាបូបប្រពន្ធ គូរមុខគូរមាត់ដូចមនុស្សម្នាក់ផ្សេង ព្រមទាំងហ៊ានធ្វើកាយវិការ ប្លែកៗដើម្បីទាក់ទាញអ្នកចូលទស្សនា ។

 

ជាមួយនឹងការខំប្រឹងរកលុយទាំងយប់ទាំងថ្ងៃនេះ ថមមី ត្រូវបានគេសួរសំណួរចាក់ដោតមួយ ហើយលោកក៏ឆ្លើយបកទៅវិញយ៉ាងពេញចិត្ត។ ថមមី ទម្លាយយ៉ាងដូច្នេះថា ៖ «មានគេសួរខ្ញុំច្រើនណាស់ ពួកឯង២នាក់នឹងខំម៉េស អត់ហត់ទេអី ប្រឹងអីប្រឹងយ៉ាងនេះ ខ្ញុំក៏តបទៅសំណួរគាត់ថា បើមិនប្រឹងទេខ្ញុំអត់មានបាយហូបទេ ហើយក៏អត់មានបាយឱ្យកូនចៅខ្ញុំ គ្រួសារខ្ញុំហូបដែរបងអើយ ប្រឹងបានចេះតែខំទៅបង ព្រោះបើទំនេរពេកអាចធ្វើឱ្យមនុស្សខ្ជិលបាន ជីវិតកម្មករលុយ»៕