ចិនគាំទ្រ រុស្សី ក្នុងការទាមទារការធានាសន្តិសុខពីលោកខាងលិច ស្របពេលមានភាពតានតឹងនៅព្រំដែន អ៊ុយក្រែន

ក្នុងជំនួបតាមរយៈវីដេអូជាលើកទី២ រវាងប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃទី១៥ ធ្នូកន្លងទៅ លោក Putin បានទទួលការគាំទ្ររបស់លោក Xi Jinping ក្នុងការទាមទារការធានាសន្តិសុខពីលោកខាងលិច ស្របពេលដែលភាពតានតឹងជាមួយប្រទេសលោកខាងលិចកំពុងកើនឡើង ជុំវិញការប្រមូលផ្ដុំទាហានរុស្សីនៅតាមព្រំដែនប្រទេសអ៊ុយក្រែន។

រុស្សីចង់ឱ្យអាមេរិក និងអង្គការណាតូធានាថា សម្ព័ន្ធភាពយោធានឹងមិនពង្រីកបន្ថែមទៀតទៅអឺរ៉ុបខាងកើត ឬដាក់ពង្រាយប្រព័ន្ធសព្វាវុធក្នុងប្រទេសអ៊ុយក្រែន និងប្រទេសផ្សេងទៀតនៅតាមព្រំដែនរុស្សីឡើយ ជាថ្នូរទៅនឹងការធានាថាកងទ័ពរុស្ស៊ីនឹងមិនធ្វើការវាយលុកឈ្លានពានប្រទេសអ៊ុយក្រែន។

ប៉ុន្ដែប្រធានាធិបតីអាមេរិក លោក Biden បានច្រានចោលការទាមទាររបស់ប្រធានាធិបតីរុស្ស៊ីរូបនេះ។

ប្រភព៖ CNBC