មានអ្នកជូនទៅនៅ? ល្ងាចស្អែកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បើកឱ្យទស្សនាសេរី ថែមទាំង…

ត្រៀមខ្លួនហើយឬនៅ? នៅថ្ងៃទី ១៨​ ខែធ្នូ ឆ្នាំ ២០២១ ស្អែកនេះ កម្ពុជា នឹងមានប្រារព្ធពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ទន្ទឹមគ្នានេះដែរ  ផេកផ្លូវការពហុកីឡាដ្ឋានជាតិមរតកតេជោ បានឱ្យដឹងថា នៅថ្ងៃសម្ពោធទី ១៨​ ខែធ្នូ ឆ្នាំ ២០២១ នោះ នៅពេលល្ងាចចាប់ពីម៉ោង ១៨:០០ រហូតដល់ម៉ោង ២១:០០ ប្រជាពលរដ្ឋ អាចចូលរួមទស្សនាដោយសេរី អមនឹងការបាញ់កាំជ្រួចផងដែរ ខណៈអ្នកចូលរួមចាំបាច់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ កុំ ៣ ការពារ។គួរឱ្យដឹងផងដែរ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹង

 

សម្ពោធនៅថ្ងៃស្អែកនេះ គឺជាកន្លែងប្រារព្ធពិធីបើក-បិទ ជាផ្លូវការនៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី ៣២ និង ការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ ដែលជាព្រឹត្តិការណ៍ប្រកួតពហុកីឡាដ៏ធំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលព្រះរាជាណាចក្រកម្ពុជា កំពុងសម្រួចគោលដៅយ៉ាងយកចិត្តទុកដាក់ប្រកបដោយក្តីសង្ឃឹម និង ភាពជឿជាក់ ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងជាប្រវត្តិសាស្ត្រ៕