អុញម៉េចចេះ! គ្រាន់តែគេខមិនសួរ ការមិត្តសំណព្វទាំងមូល មិនឃើញមុខ ស្រាប់តែជំទាវ សៀវម៉ី ដាក់ផាំងៗថា គេមិនទៅព្រោះការច្រើនដងពេក ហើយ…(មានវីដេអូ)

មហាជនច្បាស់ជាបានដឹងហើយនូវពិធីរៀបអាពាហ៍ពិពាហ៍របស់អ្នកនាង Love Riya កាលពីថ្មីៗ កន្លងទៅ យើងឃើញមានភ្ញៀវជាច្រើនបានចូលរួម ថែមទាំងមានអ្នកមុខ អ្នកការចូលរួមជូនពរជាច្រើនផងដែរ ។

ដោយឡែក ងាកមកនិយាយ ពីទំនាក់ទំនងរវាងអ្នកលក់ឡេដ៏ល្បីឈ្មោះ២រូបសម្តីចាក់ទឹកមិនលិចដូចគ្នា គឺអ្នកនាង Love Riya និងជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលអ្នកទាំងពីរត្រូវបានដឹងថា គឺជាមិត្តសំណព្វនឹងគ្នាប៉ុន្តែ អ្វីដែលធ្វើអោយមហាជនដែលជាអ្នកតាមដាន កើតការសង្ស័យ និងឆ្ងល់ជាខ្លាំង ក្រោយមិនឃើញវត្តមាន ជំទាវ អ៊ាន សៀវម៉ី វាស្ទើរតែមិនគួរឲ្យជឿនោះ គឺស្របពេល Love Riya រៀបការប្តីថ្មី ហើយក៏មានអ្នកសួរនាំថា ហេតុអ្វីមិនឃើញជំទាវទៅ

ការមិត្តសំណព្វ ស្រាប់តែ ចែម៉ី ឆ្លើយគួរឲ្យក្តៅថា «អត់ទោស កុំសួរអូន បងមិនស្គាល់ Riya រីយ៉ួយអីណាទេ អាណាអង្គុយតែការពេកទេ គ្មានលុយចងដៃទេ បុណ្យក៏ដោយ ប្រាប់ញឹកពេក អាណាមានលុយទៅចូលបុណ្យទេ យកលុយទៅជួយអ្នកក្រីក្របានបុណ្យច្រើនជាង យកទៅអត់ប្រយោជន៍ហ្នឹងអី យកលុយទៅជួយ

អ្នកអត់ណុស ការមួយចងដៃ ៤-៥រយ ទៅមានមុខមាត់ស្អី យក ៥០០ ដុល្លារ ទៅចែកអ្នកក្រ ចែកគ្នាអាញ៉ៃ ឈប់ខមិនទៀត ខ្ញុំមិនស្គាល់មីកាយ៉ា មីកាយ៉ោងស្អីទេ បើគេមិនទៅ មិនបាច់សួរមូលហេតុគេទេ គេមិនទៅវាមានមូលហេតុ ជូនកាលការច្រើនដងពេក ក៏គេមិនទៅៗ អ្នកខ្លះគេមិនចូលចិត្ត គេមិនទៅៗ អ្នកខ្លះគេមិនហៅ គេមិនទៅៗ យីតាប៉ល់យនេះ គ្រាន់តែចឹងក៏សួរដែរ!!»៕