គគ្លើនពេក ម្ចាស់ឡាន Priusសម្រេចប្ដូរការទារសំណង ឡើងដល់១០ម៉ឺន ដុល្លារ ពី តាប៊ុយ

គគ្លើនពេក ម្ចាស់ឡាន Priusសម្រេចប្ដូរការទារសំណង ឡើងដល់១០ម៉ឺន ដុល្លារ ពី តាប៊ុយ

រឿងរ៉ាវរវាងលោកតាប៊ុយជាមួយ ម្ចាស់ ឡានព្រូសហាក់មិនស្ងប់ទាល់តែសោះដោយសារតែគូភាគីទាំងសងខាងមិនទាន់ចុះសម្រុងគ្នារឿងសំណងនៅឡើយ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានក្លាយជាប្រធានបទក្ដៅមែនទែន ដោយសារពេលនោះតាប៊ុយ បើកឡានបុកគេហើយត្រូវម្ចាស់ឡានរងគ្រោះប្រាប់ថា ព្យាយាមរត់គេចមិនចង់ទទួលខុសត្រូវ បន្ទាប់ពីនោះ ក៏មានការជជែកវែកញែកគ្នារហូតដល់ហ៊ាននិយាយថា លោកនឹងចេញចំពោះតំលៃជួសជុលរថយន្តជនរងគ្រោះ។

មែនទែនទៅ នៅពេលដែលជួសជុលហើយស្រាប់តែដឹងថាតម្លៃជួសជុលជាង ២ពាន់ដុល្លារនោះតាប៊ុយបានបោះសំដីថា រថយន្តរបស់ខ្លួន Range Rover ផងសួរជាថាធ្វើអស់តែ២ពាន់អីទេ ចុះត្រឹមឡានអា Prius ធ្វើអស់ជាង២ពាន់ដុល្លារដែរ។

នេះហើយទើបធ្វើអោយមហាជន និងម្ចាស់ឡានក្ដៅស្លឹកត្រចៀកកាលពីម្សិលមិញនេះផងដែរ ម្ចាស់រថយន្ត Prius ដែលជាជនរងគ្រោះបានបង្ហោះសារឲ្យដឹងថា នឹងធ្វើការប្តឹងលោកតាប៊ុយទៅតុលាការ និងទាមទារសំណងចំនួន២ម៉ឺនដុល្លារ។ លុះមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ម្ចាស់រថយន្តបានធ្វើការបង្ហោះសារជាថ្មីម្តងទៀត ដោយទាមទារសំណងរហូតដល់ ១០ម៉ឺនដុល្លារវិញ។ បើតាមការបង្ហោះរបស់ម្ចាស់រថយន្តបានឲ្យដឹងថា៖

“មហាជនបានសំណូមពរថា សំណងជំងឺចិត្ត បើយកទៅជូនមន្ទីរពេទ្យដដែលនោះ គួរតែយកអោយច្រើនបន្តិចទៅ 😂
» ខ្ញុំសូមប្រកាសជាសាធារណៈថា ខ្ញុំបានប្តូរការទារសំណងជំងឺចិត្តពី២០០០០$ ទៅជា១០០០០០$វិញ !
» សូមបងប្អូនសារធារណៈជន កុំបារម្មណ៍ ខ្ញុំឈប់ចរចាហើយ ទុកអោយច្បាប់គេធ្វើការងារនេះចុះ។
» ខ្ញុំសូមត្រឹមកំលាំងចិត្តពីបងប្អូនផង❤️❤️❤️”៕