គូព្រេងមិនព្រាត់មែន! ស្នេហ៍ហារវាងកូនកំលោះវ័យ ៧០ ឆ្នាំ រៀបការនឹងកូនក្រមុំសាច់ខ្ចីវ័យ ២០ ឆ្នាំ ផ្អើលពេញបណ្ដាញសង្គម

ស្នេហាមិនប្រាកដថា ស្រករគ្នាឬ សម្បារគ្នាទើបអាចរៀបការរស់នៅជាប្ដីប្រពន្ធបានទេ«អាយុគ្រាន់តែជាតួលេខ» ហើយពាក្យស្លោកដ៏ពេញនិយមមួយនេះដែរ គឺបានបញ្ជាក់ឱ្យឃើញច្បាស់ៗ នៅពេលគូស្នេហ៍មួយគូនៅប្រទេសថៃ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពាសពេញបណ្ដាញសង្គម ដោយកូនក្រមុំ ជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់វ័យត្រឹម ២០ ឆ្នាំ បានចាប់ដៃគ្នាកសាងគ្រួសារជាមួយកូនកំលោះដែលមានវ័យខុសគ្នារហូតជិត ៥០ ឆ្នាំ។តាមការចេញផ្សាយរបស់សារព័ត៌មានថៃ

បានឱ្យដឹងថា កូនកំលោះ គឺជាប្រធានក្រុមហ៊ុនហាងកាហ្វេថៃមួយកន្លែង ដោយរូបលោកមានអាយុ ៧០ ឆ្នាំហើយ បានរៀបការជាមួយភរិយាដ៏ស្រស់ស្អាត សាច់ខ្ចីញិញ មានវ័យត្រឹម ២០ ឆ្នាំ។តាមសារព័ត៌មានដដែលបានឱ្យដឹងថា ចំពោះថ្លៃបណ្ណាការដែលកូនក្រមុំទទួលបាននោះក៏ច្រើនក្រាស់ក្រែលមិនធម្មតាដែរ គឺនាងទទួលបានពីស្វាមីរហូតដល់ ២០ លានបាតឯណោះ ( ៦៦១ ៣៧៥ ដុល្លារ)។

ទោះជាគូស្នេហ៍មួយគូនេះ ហាក់មានវ័យខុសគ្នាច្រើនក៏ពិតមែន ប៉ុន្តែមហាជន ក៏ដូចជាអ្នកលេងតាមបណ្ដាញសង្គមជាច្រើន ក៏បាននាំគ្នាចូលរួមអបអរ និងជូនពរឱ្យពួកគេរួមរស់ជាមួយគ្នាប្រកបដោយសុខសុភមង្គល៕
ប្រភព៖ Good Times