រដ្ឋបាលខេត្តកំពង់ឆ្នាំង រកឃើញជនជាតិវៀតណាម ៣នាក់ថ្មីទៀត បានឆ្លងជំងឺកូវីដ១៩

រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្ដីប្រកាសព័ត៌មានបង្ហាញពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣ករណីថ្មីបន្ថែមទៀត ដែលកើតលើជនជាតិវៀតណាម នៅស្រុកបរិបូណ៌។

* ទី១៖ ឈ្មោះ ង្វៀង យាំងហៀវ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឆ្លុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌

* ទី២៖ ឈ្មោះ តុង ធីគា ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិឆ្លុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌

* ទី៣៖ ឈ្មោះ តុង អៀង ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិឆ្លុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង អ្នកទាំង៣នាក់ខាងលើ មានប្រវត្តិពាក់ព័ន្ធជាមួយឈ្មោះ ជីន ធីហ៉ឹង ភេទស្រី អាយុ២៧ឆ្នាំ ដែលវិជ្ជមានជំងឺកូវីដ១៩ ដោយទទួលបានលទ្ធផលពីវិទ្យាស្ថានសុខភាពសាធារណៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១កន្លងទៅ៕