ចិត្តសឿងទើបហៅថាប្រុស! យុវជនម្នាក់ខឹងម្តាយស្តីបន្ទោសឲ្យ ស្ទុះវឹងលោតទឹក ស្ពានច្បាអំពៅ ស.ម្លាប់ខ្លួន

ភ្នំពេញ ÷ យុវជនម្នាក់ខឹងម្តាយ ក៏សម្រេចបញ្ចប់ជីវិត នៅលើស្ពានច្បារអំពៅ ដោយសារតែ ម្ដាយចេះតែស្តីបន្ទោសឲ្យ តែសំណាងល្អមិនស្លា.ប់ បានអ្នកនេសាទជួយស្រង់មកលើគោកវិញ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩៨ និង៥០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២១ នៅចំណុចស្ពានព្រះមុន្នីវង្សចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។យុវជនគិតខ្លីមានឈ្មោះ ចន្ថា អាយុ១៥ឆ្នាំ រស់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងស្រីម្នាក់ដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញយុវជនរងគ្រោះ បានស្ពាយកាតាប ពីក្រោយមួយ ហើយដើរឡើងមកលើស្ពានព្រះមុន្នីវង្សចាស់ រួចបានឡើងលើបង្កាន់ដៃស្ពាន លោតចុះទៅក្រោម ហើយភ្លាមៗនោះដែរ បងស្រីដែលបានឃើញហេតុការណ៍ នោះព្យាយាមនិយាយជាមួយយុវជនគិតខ្លីរូបនោះ ឲ្យឡើងមកលើគោកវិញ តែយុវជនរូបនោះមិនស្តាប់ ក៏លោតទៅក្នុងទឹកទន្លេតែម្តងទៅ សំណាងល្អមិនលិចទៅក្រោមបានអ្នកនេសាទ ជួយទាន់ពេលស្រង់មកលើគោកវិញ ប្រគល់ឲ្យសមត្ថកិច្ច។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់យកយុវជនរងគ្រោះខាងលើ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ រួចទាក់ទងទៅក្រុមគ្រួសារ ឲ្យមកទទួលត្រឡប់ទៅផ្ទះវិញ៕