ចូលឆ្នាំ ២០២២ ភ្លាម អ្នកកើតឆ្នាំទាំងនេះ ត្រូវប្រញាប់ស្វះស្វែងកាត់ឆុងភ្លាម ប្រយ័ត្នស៊យធំ

បច្ចុប្បន្ន មិនថា ជាតិសាសន៍ណាទេតែងតែមានជំនឿរៀងៗខ្លួន ដោយឡែងប្រជាជនខ្មែរក៏មិនខុសគ្នាដែរ សម្រាប់អ្នកដែលជឿលើហុងស៊ុយ តាមខ្សែរចិន កាលណាដែលចូលឆ្នាំថ្មី ហើយដឹងថាពួកគេនឹងឆុង ពួកគេតែងតែធ្វើធ្វើពិធីកាត់ឆុងជានិច្ច។

ឈានចូលទៅដល់ឆ្នាំថ្មី ឆ្នាំ ២០២២ ជាឆ្នាំដែលទេវតាឆ្នាំថ្មី នឹងមកស្នងតំណែងឆ្នាំនេះ គឺទេវតាឆ្នាំខាល ធាតុមាស ដែលក្នុងនោះតម្រូវឱ្យអ្នកដែលមានឆ្នាំឆុង នៅក្នុងឆ្នាំខាលនេះ ត្រូវធ្វើពិធីកាត់ឆុង ដើម្បីបានសេចក្ដីសុខ សេចក្ដីចម្រើន ចាកអស់ផុតគ្រោះភ័យទាំងពួង ។

ទាក់ទិនទៅនឹងការកាត់ឆុងនេះ បើតាមផេក ហុងស៊ុយចិនសែតាមក្បួនបុរាណចិន បានបញ្ជាក់ឱ្យបានដឹងថា នៅឆ្នាំ ២០២២ ត្រូវជា ឆ្នាំខាល ធាតុមាស ចំពោះឆ្នាំដែលត្រូវកាត់ឆុងគឺមានដូចជា អ្នកកើតឆ្នាំជូត ឆ្នាំឆ្លូវ ឆ្នាំខាល ឆ្នាំរោង ឆ្នាំម្សាញ់ ឆ្នាំមមែ ឆ្នាំវក ឆ្នាំរកា និង ឆ្នាំកុរ ដែលអ្នកកើតឆ្នាំទាំងនេះមានឡើងខ្លាំង និង ស៊យខ្លាំង ដែលប្រិយមិត្ត អាចទៅធ្វើកិច្ចសែនកាត់ឆុងបាននៅវត្តភ្នំ ឬ វិហារអ្នកតាចិនណាមួយដែលមានរូបសំណាក់អ្នកតាខ្លា។ដោយឡែក បើតាមការបញ្ជាក់ពីលោកគ្រូ បានឱ្យដឹងថា សម្ភារសម្រាប់ធ្វើពិធីនេះ មានដូចជា សាច់ជ្រូកបីជាន់ សាច់ឆៅមួយដុំ ពងទា ២ គ្រាប់ ក្រដាសសែនកាត់ឆុងមួយកន្ទោង ផ្លែឈើ ៣ មុខ ឬ ៥ មុខ តាមលទ្ធភាព និង សទ្ធាសំរាប់ថ្វាយទេវរាជ និង លោកតាព្រះចៅក្រុង។ ដូចនេះ បើប្រិយមិត្តទៅធ្វើកិច្ចសែន

កាត់ឆុងជាមួយគ្រួសារ ប្រិយមិត្តអាចថ្វាយដង្វាយដល់ទេវរាជ និង លោកតាព្រះចៅ បារមីទាំង ៨ ទិសរួមគ្នា តែសាច់ស្រស់ ពងទា និង ក្រដាសសែនកាត់ឆុង ត្រូវមានម្នាក់មួយឈុត សម្រាប់អ្នកត្រូវកាត់ឆុង។យ៉ាងណាមិញ ចំពោះពេលវេលាកាត់ឆុង លោកអ្នកអាចធ្វើកិច្ចកាត់ឆុង ចាប់ពីថ្ងៃឃើញសារ រហូតដល់មុនដកជើងធូក (ពោលគឺពេលអ្នកតាឡើងលើមេឃ) ឬ នៅថ្ងៃខ្លាសបើកមាត់ ថ្ងៃទី ២២ ខែ ០២ ឆ្នាំ ២០២២។ ចំពោះវេលាសែន គឺហាមសែននៅម៉ោង ៣-៥ ព្រឹក ឬ ៧-៩ ព្រឹក៕