យុវជនប្រមឹក ផឹកស៊ីមិនអស់ចិត្ត មកដុតផ្ទះនិងម៉ូតូខ្ទេចគ្មានសល់

យុវជនប្រមឹក ផឹកស៊ីមិនអស់ចិត្ត មកដុតផ្ទះនិងម៉ូតូខ្ទេចគ្មានសល់

ក្រចេះ៖ បុរសម្នាក់ដុតផ្ទះ និងម៉ូតូខ្ទេចគ្មានសល់ក្រោយពីខ្លួនបានផឹកស្រវឹងជោគជាំ កើតជាចិត្តក្លាហានមិនគិតមុខក្រោយ នេះបើតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តក្រចេះ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២១នេះ ។

ផ្ទះឈើប្រកស័ង្កសី០១ខ្នង ព្រមទាំងសម្ភារសម្រាប់ប្រើប្រាស់ រួមនិងម៉ូតូមួយគ្រឿងទៀត ត្រូវបានខូចខាត ទាំងស្រុង ដោយសាររងពីការដុតបំផ្លាញពីបុរសដៃដល់ជាប្តី បន្ទាប់ពីរូបគេផឹកស្រាស្រវឹង។

ករណីអគ្គីភ័យដុតបំផ្លាញផ្ទះខ្លួនឯងបង្កដោយជនជាប្តីឈ្មោះ ឡន ម៉ៅ អាយុ៣៥ឆ្នាំ បានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៤ ខែធ្នូ ស្ថិតនៅភូមិតាសោម ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។
បើទោះជាបែបណាករណីនេះ ឪពុកនិងម្តាយបង្កើតក៏ដូចជាស្រ្តីជាប្រពន្ឋសុំមិនប្តឹងផ្តល់ ដោយគ្រាន់តែសំណូមពរអោយនគរបាលធ្វើការអប់រំណែនាំ តែប៉ុណ្ណោះ។