ធ្លាក់ខ្លួនដល់សូន្យពេលនេះខ្ញុង បោះសម្តី មិនត្រូវការមនុស្សស្គាល់តែពេលមានបាន វ៉ៃក្បាលអង្អែលខ្នង

ធ្លាក់ខ្លួនដល់សូន្យពេលនេះខ្ញុង បោះសម្តី មិនត្រូវការមនុស្សស្គាល់តែពេលមានបាន វ៉ៃក្បាលអង្អែលខ្នង

ជឿថាប្រិយមិត្តភាគច្រើនប្រាកដជានៅចាំមិនទាន់ភ្លេចនូវរឿងរ៉ាវតារាកំប្លែង ខ្ញុង ប្រកាសក្ស័យធន និង ឡាយវីដេអូប្រកាសជំពាក់បំណុលគេជិត ៦០ ម៉ឺនដុល្លារ ដោយរឿងមួយនេះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកសិល្បៈ ក៏ដូចជាមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ដោយកាលនោះគេនៅចាំមិនភ្លេចថា មានមហាជនជាច្រើនបានលូកដៃជួយជាថវិកាបន្តបន្ទាប់ ប៉ុន្ដែក៏មានមហាជនមួយចំនួនបានបង្ហោះសាររិះគន់បញ្ចេញយោបល់រៀងៗខ្លួន។

រឿងចំណុល ស្ងប់ស្ងាត់បន្តិច ថ្មីៗនេះគេចាំបានថា ខ្ញុង ធ្លាប់បានបង្ហោះសារវែងអន្លាយត្អូញត្អែរនៅពេលដែលខ្លួនបរាជ័យ នាងបានស្គាល់មនុស្សជាច្រើនប្រភេទដែលមានទាំងអ្នកចាំជួយស្រោចស្រង់ និង អ្នករិះគន់ជាន់ពន្លិច។យ៉ាងណាមិញថ្មីៗនេះ តារាកំប្លែង ខ្ញុង បានបង្ហោះសារថ្មីមួយទៀតនៅលើគណនីហ្វេសប៊ុក ដែលលើកនេះ ខ្ញុង បានប្រកាសច្បាស់ៗមិនត្រូវការស្គាល់ប្រភេទមនុស្សវៃក្បាលអង្អែលខ្នង រាប់អានគ្នាតែពេលមានបានឡើយ។ខ្ញុង រៀបរាប់ថា ៖ «ដ្បិតអីថាពេលនេះខ្ញុំបរាជ័យ ខ្ញុំអត់ ពិបាក ជំពាក់គេ តែខ្ញុំក៏មិនត្រូវការមនុស្សដូចអ្នកមកស្គាល់ខ្ញុំទៀតដែរ កុំបាច់វ៉ៃក្បាលអង្អែលខ្នង មនុស្សដែលស្គាល់តែពេលមានបានដូចអ្នក មិនអាចរកមិត្តល្អ បងប្អូនល្អ អ្នកជិតខាងល្អ មិត្តរួមការងារល្អបានឡើយ»៕